ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សេដ្ឋកិច្ច
របរធ្វើសម្បកណែមធ្វើឲ្យអ្នកស្រី រស់ ចាន់នី រកចំណូលបានជាង ២លានរៀលក្នុង១ខែ
10, Feb 2019 ,
1:59 pm
រូបភាព
×
ដោយ:
បាត់ដំបង៖ រយៈពេលជាង ១០ឆ្នាំហើយដែលអ្នកស្រី រស់ ចាន់នី បានប្រកបមុខរបរធ្វើសម្បកណែមលក់។ ស្ត្រីវ័យ៣៥ឆ្នាំរូបនេះ ធ្វើសម្បកណែមលក់ឲ្យអតិថិជននៅតាមផ្សារ និងលក់នៅផ្ទះខ្លួនឯង។ តាមរយៈរបរធ្វើសម្បកណែមលក្ខណគ្រួសារនេះ អ្នកស្រី ចាន់នី អាចរកចំណូលបានជាង ២លានរៀលក្នុង១ខែ។
ស្ថិតនៅភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាទីតាំងដែលសម្បូរទៅដោយប្រជាពលរដ្ឋប្រកបរបរធ្វើសម្បកណែមលក់។ អ្នកស្រី រស់ ចាន់នី និងស្វាមី ធ្វើសម្បកណែមលក់ក្នុង១ថ្ងៃបានជាង ១ពាន់សម្បក និងថ្ងៃខ្លះបានដល់២ពាន់សម្បកក៏មាន។
អ្នកស្រី ចាន់នី ថ្លែងប្រាប់ ThmeyThmey25 ថា៖ «ក្នុង១ថ្ងៃ ខ្ញុំលក់សម្បកណែមបានចន្លោះពី៦ ទៅ១២ម៉ឺនរៀល អាស្រ័យតាមការធ្វើច្រើន ឬតិច។ ហើយក្នុង១ខែ ខ្ញុំអាចរកចំណូលបានជាង ២លានរៀល។ សម្បកណែម១ដុំ ដែលមាន១០០បន្ទះនេះ តម្លៃ៦ពាន់រៀល»។
ពីម៉ោង៨ព្រឹក ដល់ម៉ោង២រសៀល ជាពេលវេលាដែលអ្នកស្រី ចាន់នី និងស្វាមី មមាញឹកធ្វើសម្បកណែមសម្រាប់លក់។ សម្បកណែមនេះ អ្នកស្រី ចាន់នី ត្រូវចំណាយពេលពី១ម៉ោងទៅ៣ម៉ោង ដើម្បីហាលឲ្យស្ងួត។ បើតាមអ្នកស្រី ចាន់នី សម្រាប់ពេលព្រឹក សម្បកណែមដែលហាលលើបន្ទះឫស្សីនេះ ត្រូវការពេល២ម៉ោងទៅ៣ម៉ោងទើបហាលស្ងួត ប៉ុន្តែបើពេលរសៀលវិញ ប្រើពេលតែ១ម៉ោងប៉ុណ្ណោះ។
ការធ្វើសម្បកណែមនេះ ទាមទារការថែរក្សា និងយកចិត្តទុកដាក់ខ្លាំង ទាំងការថែមទឹក, ភ្លើង, ម្សៅ ជាពិសេសកម្ដៅ។ អ្នកស្រី ចាន់នី ប្រាប់ពីវិធីធ្វើសម្បកណែមយ៉ាងដូច្នេះ៖ « ដំបូង ត្រាំអង្ករមួយយប់ រួចយកទៅកិន និងដាក់ឲ្យស្រកទឹក បន្ទាប់មកលាយជាមួយទឹក រួចយកទៅចម្អិន។ សម្បកណែមដែលកំពុងចម្អិន គឺដួសទឹកម្សៅអង្ករខាប់ៗ យកទៅវែកឲ្យស្តើងនៅលើផ្ទាំងក្រណាត់។ ក្រោយពីចំហុយឆ្អិនហើយ គឺយកសម្បកណែមទៅហាលលើបន្ទះឫស្សីជាការស្រេច»។ របរធ្វើសម្បកណែមនេះ បានជួយឲ្យជីវភាពគ្រួសារអ្នកស្រី រស់ ចាន់នី ធូរធារជាងមុនផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សំបកណែម
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម