តើ​បឹង​ដែល​ជ្រៅ​ជាងគេ​លើ​លោក​មានឈ្មោះ​អ្វី​?
អន្តរជាតិ
តើ​បឹង​ដែល​ជ្រៅ​ជាងគេ​លើ​លោក​មានឈ្មោះ​អ្វី​?
10, Feb 2019 , 8:59 pm        
រូបភាព
រូបភាព៖ Live Science
រូបភាព៖ Live Science
​ភាគច្រើន​បឹង​តែងមាន​ជម្រៅ​មិនសូវ​ជា​ជ្រៅ​ដូច​សមុទ្រ​នោះទេ​។ ទោះបីជា​យ៉ាងនេះ​មែន ធម្មជាតិ​ក៏​នៅតែ​បន្ត​បង្ហាញ​ភាព​ប្លែក​អស្ចារ្យ​របស់ខ្លួន​ទៅកាន់​ពិភពលោក​ដែរ​។ បឹង​បៃ​កាល់ (Baikal) ដែលមាន​ទីតាំងនៅ​ខាងត្បូង​តំបន់​ត្រជាក់​ស៊ី​បេ​រី​របស់​រុស្សី គឺជា​បឹង​ទឹកសាប​ដែលមាន​ជម្រៅ​ជ្រៅ​ជាងគេ​ក្នុង​ពិភពលោក​។

 
​តាម​គេហទំព័រ unesco.org ជម្រៅ​ដែល​ជ្រៅ​ជាងគេ​របស់​បឹង​នេះ​គឺ​១៧០០​ម៉ែត្រ​។ វា​ក៏​ជាង​បឹង​ដែលមាន​អាយុ​កកើត​យូរ​ជាងគេ​ផងដែរ​។ គេ​សន្មត​ថា​វា​មាន​អាយុប្រមាណ ២៥​លាន​ឆ្នាំ​។ ទំហំ​ផ្ទៃ​ទឹក​នៃ​បឹង នេះ​គឺ​ប្រហែល ៣២ ពាន់​គីឡូម៉ែត្រ​ការេ​។​
 
 បឹង​នេះ​សម្បូរ​ទៅដោយ​រុក្ខជាតិ​ជាច្រើន​ប្រភេទ ហើយ​វា​ជា​កន្លែង​មួយ​យ៉ាងសំខាន់​ក្នុងការ​សិក្សា​អំពី​ការវិវឌ្ឍ​របស់​រុក្ខជាតិ​ទាំងនោះ​ដោយសារតែ​អាយុកាល​ដ៏​ចំណាស់​របស់​វា​។ ទឹកសាប​សរុប​លើ​ភពផែនដី (​មិនមែនជា​ទឹកកក​) ប្រមាណ​ជា​២០%​មាន​ប្រភព​មកពី​បឹង​បៃ​កាល់​នេះ​។ 
 
​ក្នុង​ឆ្នាំ​១៩៩៦ បៃ​កាល់​ត្រូវបាន​គេ​ដាក់ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO ។ ដូច​ច្នេះ​គេ​អាច​និយាយបានថា បៃ​កាល់​ជា​បឹង​ដែលមាន​ជម្រៅ​ជ្រៅ​ជាងគេ​បង្អស់​ក្នុង​ពិភពលោក​៕

© រក្សាសិទ្ធិដោយ thmeythmey.com