ជាតិ
វីដេអូ
ដាំ​សាឡាដ​សរីរាង្គ​ពិបាក​ថែ តែ​កសិករ​ឆ្នើម​វ័យ​៧៣​ឆ្នាំ ទីវ ឆាត លក់បាន​ថ្លៃ​
10, Feb 2019 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ «​សាឡាដ​» ជា​បន្លែ​មួយ​ប្រភេទ​ដែល​សម្បូរ​វីតាមីន និង​ពេញនិយម​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​។ ការដាំ​សាឡាដ​តាម​ស្តង់ដារ​សរីរាង្គ មិនមែន​កសិករ​គ្រប់រូប​អាចធ្វើ​បានល្អ​នោះទេ​។



លោកយាយ ទីវ ឆាត មាន​បទពិសោធ​១០​ឆ្នាំ​ជាមួយនឹង​ការដាំ​បន្លែ​សរីរាង្គ​។ ជាក់ស្តែង​លោកយាយ​វ័យ​៧៣​ឆ្នាំ​រូបនេះ ដាំ​សាឡាដ​មួយ​រង​ដែលមាន​ទំហំ​ទទឹង​១.២​ម៉ែត្រ និង​បណ្តោយ​៤​ម៉ែត្រ អាច​ប្រមូល​ផល​បាន​ពី​១០​ទៅ​១៥​គីឡូក្រាម ដែល​លោកយាយ ឆាត អាច​លក់បាន​ពី​៨​ម៉ឺន​ទៅ​១៥​ម៉ឺន​រៀល​។ ដើម្បី​ដាំ​សាឡាដ​តាម​គោលការណ៍​ស​ង្ត់​ដារ​សរីរាង្គ ឲ្យ​ទទួលបាន​ទិន្នផល​ច្រើន និង​ល្អ ជា​កសិករ​ឆ្នើម​របស់​អង្គការ​សេ​ដាក លោក​យ​យា ទីវ ឆាត បាន​ពន្យល់​បែប​បច្ចេកទេស​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល តាំងពី​ចំណុច​ចាប់ផ្តើម​រហូតដល់​ថ្ងៃ​ប្រមូល​ផល​។​
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​របស់​លោកយាយ ទីវ ឆាត កសិករ​ដាំ​បន្លែ​សរីរាង្គ​នៅ​ខេត្តកំពង់ឆ្នាំង ដែល​ប្រាប់​វិធីសាស្ត្រ​ក្នុង​ការដាំ​សាឡាដ​សរីរាង្គ ដើម្បី​ទទួលបាន​ទិន្នផល​ល្អ​ដូចតទៅ​៖ 
 
 
​លោកយាយ ទីវ ឆាត ជា​កសិករ​ដាំ​បន្លែ​សរីរាង្គ​ដែល​ស្ថិតនៅ​ភូមិ​ថ្ម​រាប ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ លោកយាយ ទីវ ឆាត បាន​ដាំ​ដុះ​បន្លែ​សរីរាង្គ​រយៈពេល ១០​ឆ្នាំ​មកហើយ​។ បន្លែ​សរីរាង្គ​ដែល​កសិករ​វ័យ ៧៣​ឆ្នាំ​រូបនេះ បាន​ដាំ​រួមមាន​៖ ស្ពៃ​, សាឡាដ​, សណ្ដែក​គួរ​, ត្រសក់​, ជី និង​បន្លែ​សរីរាង្គ​ជាច្រើន​ទៀត​៕ 
 

Tag:
 បច្ចេកទេស​
  សាឡាដ​
  សរីរាង្គ​
© រក្សាសិទ្ធិដោយ thmeythmey.com