ជាតិ
ឱសថ​បំប៉ន​សុខភាព​ជាង​១៥​មុខ ត្រូវបាន​ក្រសួងសុខាភិបាល​ហាម​នាំចូល​,​ចែកចាយ និង​ផ្សព្វផ្សាយ​
10, Feb 2019 , 3:32 pm        
រូបភាព
រូបភាពពីក្រសួងសុខាភិបាល
រូបភាពពីក្រសួងសុខាភិបាល
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី​ការហាមឃាត់​ការនាំ​ចូល លក់ ចែកចាយ និង​ផ្សព្វផ្សាយ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នូវ​ឱសថ​បំប៉ន​សុខភាព​ជាង​១៥​មុខ ដែល​គ្មាន​ចុះ​បញ្ជិកា និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​។


 
​យោងតាម​លិខិត​ដោយឡែក​ពីគ្នា​របស់​ក្រសួងសុខាភិបាល  ចុះ​ថ្ងៃទី​៣១​មករា និង​ថ្ងៃទី​៧​កុម្ភៈ ផលិតផល​ដែល​ក្រសួង​បាន​ហាមឃាត់ ជា​ផលិតផល​គ្មាន​អាសយដ្ឋាន​ផលិត​ច្បាស់លាស់ គ្មាន​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ គ្មាន​ចុះ​បញ្ជិកា គ្មាន​ការត្រួតពិនិត្យ​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល​។ ផលិតផល​ទាំងនេះ បាន​ផ្សព្វផ្សាយ​ភូតកុហក និង​បំផ្លើស​ហួស​ពី​ការពិត​។  




 
​ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរឹង តាមច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​, អ្នក​ចែកចាយ​,​ផ្សព្វផ្សាយ ឬ​អ្នក​នាំចូល​ខុសច្បាប់​ទាំងអស់​។ ទន្ទឹមនឹង​នេះដែរ ក្រសួង​ក៏​អំពាវនាវ​ដល់ ពលរដ្ឋ​ទាំងអស់ កុំ​ជឿ​ការឃោសនា​ភូតកុហក​បោកប្រាស់ និង​ឈប់​ឲ្យ​ប្រើប្រាស់ ឱសថ ឬ​អាហារ​បំប៉ន​ណា គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ ដើម្បី​ជៀសវាង​ការខាតបង់​ថវិកា និង​ប៉ះពាល់​ដល់​សុខភាព ឬ​ឈានដល់​ការបាត់​បង់ជីវិត​៕










 

© រក្សាសិទ្ធិដោយ thmeythmey.com