អត្ថបទពាណិជ្ជកម្ម
ម៉ាស៊ីនត្រជាក់សាមសុង S-Inverter Plus នឹងផ្តល់ជូនលោកអ្នកនូវផាសុកភាព និងការសន្សំសំចៃខ្ពស់បំផុត
× បច្ចុប្បន្ននេះ គ្រួសារស្ទើរតែទាំងអស់ សុទ្ធតែត្រូវការការរស់នៅប្រកបដោយផាសុកភាព និងមានភាពងាយស្រួល។ ដោយមើលឃើញនូវតម្រូវការដ៏ចាំបាច់បែបនេះ ទើបក្រុមហ៊ុន សាមសុង បានបង្ហាញ និងផ្តល់ជូននូវម៉ាស៊ីនត្រជាក់ម៉ូឌែល AR10NYSHBWKNST និង AR13NYSHBWKNST របស់ខ្លួន ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជន។
ម៉ាស៊ីនត្រជាក់ស៊េរីថ្មីចុងក្រោយនេះ គឺត្រូវបានផលិតឡើង ដោយបំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើបៗ ដូចជា Digital 8-Pole, Virus Doctor និង R32 ជាមួយគ្នាតែម្តង។ បច្ចេកវិទ្យាទាំងអស់នេះ គឺពិតជាមានសារៈសំខាន់បំផុត ក្នុងការធ្វើឱ្យបែបផែននៃការរស់នៅរបស់លោកអ្នក ប្រកបដោយសុខមាលភាព និងមានភាពងាយស្រួលបំផុត។ តើបច្ចេកវិទ្យាទាំងអស់នេះ មានមុខងារអ្វីខ្លះ និងមានអត្ថប្រយោជន៍អស្ចារ្យប៉ុនណា?
- Digital Inverter 8-Pole ៖ ជួយសន្សំសំចៃអគ្គិសនី រហូតដល់ 68 ភាគរយ បើធៀបជាមួយនឹងម៉ាស៊ីនត្រជាក់ធម្មតា។ អ្វីដែលពិសេសសម្រាប់បច្ចេកវិទ្យាមួយនេះ គឺមិនមានសំឡេងរំខាន និងប្រើប្រាស់បានយូរអង្វែងផងដែរ។
- Virus Doctor ៖ ជួយច្រោះយកធូលីដី មេរោគចម្លង និងបាក់តេរី ដែលមានក្នុងខ្យល់ ក្នុងបន្ទប់ ឬគេហដ្ឋាន ដែលអាចបង្កអាឡែរហ្ស៊ីបានយ៉ាងមានប្រសិទ្ធភាព រហូតដល់ 99ភាគរយ។ នេះបើយោងទៅលើឧបករណ៍ SPI (Samsung Plasma Icon) ដែលត្រូវបានធ្វើតេស្តដោយជោគជ័យ នៅមជ្ឈមណ្ឌល Kitasato Environmental Science Center នៃប្រទេសជប៉ុន និងសាកលវិទ្យាល័យ Chungnam National University នៃប្រទេសកូរ៉េ។
- ប្រព័ន្ធហ្គាសR32 ៖ នេះគឺជាប្រព័ន្ធដ៏ពិសេសបំផុត ក្នុងការកាត់បន្ថយការបំពុលបរិស្ថាន ហើយគ្រប់ពេលដែលលោកអ្នកបើកម៉ាស៊ីនត្រជាក់ឲ្យដំណើរការ គឺវាពិតជាមានសុវត្ថិភាពដល់បរិស្ថាន និងផែនដី។
ដើម្បីជ្រាបឲ្យកាន់តែច្បាស់ពីម៉ាស៊ីនត្រជាក់សាមសុង S-Inverter plus (AR10NYSHBWKNST , AR13NYSHBWKNST) សូមអញ្ចើញមកទស្សនាដោយផ្ទាល់ នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយបន្ត ដែលនៅជិតលោកអ្នកបំផុត។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកក៏អាចទំនាក់ទំនងមកកាន់លេខ 1800 203 232 បាន៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com