ភ្នំពេញ ៖ ក្រុមហ៊ុន HGB Group Co.,LTD បានរៀបចំពិធីសម្ពោធអគារតាំងបង្ហាញរថយន្តដ៏ អស្ចារ្យរបស់ Volvo ដែលជាផលិតផលរបស់ប្រទេសស៊ុយអ៊ែត កាលពីរាត្រីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោក ចម ប្រសិទ្ធទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ អគារដ៏ទំនើបនេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ។ ក្នុងឱកាសសម្ពោធអគារតាំងបង្ហាញដ៏អស្ចារ្យនេះ ក្រុមហ៊ុន Volvo បានផ្ដល់ជូនពិសេស គឺការបញ្ចុះតម្លៃរហូតដល់ ២០,០០០ដុល្លារ។
អ្វីដែលកាន់តែអស្ចារ្យនៅក្នុងកម្មវិធីសម្ពោធនេះដែរ អតិថិជនក៏ទទួលបាននូវការផ្ដល់អត្រាការប្រាក់០ភាគរយ សម្រាប់ឆ្នាំទីមួយ ដែលជូនជាពិសេស ទៅកាន់អតិថិជនត្រឹមតែ១០អ្នកដំបូងតែប៉ុណ្ណោះ។
Volvo Cars គឺជាម៉ាករថយន្តដ៏ល្បីល្បាញមួយនៅក្នុងពិភពលោក ដែលជាក្រុមហ៊ុនឈានមុខគេ ហើយជាប់ចំណាត់ថ្នាក់ល្អជាងគេទៅលើប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យាយានយន្ត។ Volvo Cars ជាផលិតផលរបស់ប្រទេសស៊ុយអ៊ែត មានមោទកភាព ក្នុងការប្រកាសសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញរថយន្តក្នុងប្រទេសកម្ពុជា នៅថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ២០១៩។
Volvo Cars ត្រូវបាននាំចូលនិងចែកចាយដោយ ក្រុមហ៊ុន HGB Group Co.,LTD ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងនាំចូលនូវរថយន្តផ្តាច់មុខ និងសេវាកម្មផ្នែករថយន្ត រួមទាំងបទពិសោធន៍ដ៏ល្អបំផុត សម្រាប់អតិថិជនរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
ម៉ូឌែលរថយន្ត Volvo ដែលនាំចូលដោយក្រុមហ៊ុន HGB Group Co.,LTD មានដូចជា រថយន្ត Volvo ម៉ូឌែល XC60 ជារថយន្តទំនើបដែលមានសុវត្ថិភាពបំផុត ដែលមិនធ្លាប់មានពីមុនមក និងជាម៉ូឌែលលក់ដាច់បំផុតនៅទូទាំងពិភពលោក ព្រមទាំងបានទទួលរង្វាន់«រថយន្តពិភពលោកប្រចាំឆ្នាំ២០១៨»។
រថយន្ត Volvo ម៉ូឌែល XC40 ស៊េរីថ្មីជាប្រភេទរថយន្ត SUV ត្រូវបានគេដាក់ឈ្មោះថា«រថយន្តអ៊ីរ៉ុបនៃឆ្នាំ ២០១៨»។
រថយន្ត Volvo ម៉ូឌែល XC90 ផងដែរបានទទួលពានរង្វាន់ «រថយន្តប្រភេទ SUV ដ៏ប្រណិតបំផុតប្រចាំសតវត្សរ៍» និងបានទទួលពានរង្វាន់ជាច្រើនទៀតដូចជា "Best Midsize Premium SUV" និង "EURO NCAP" ។ ជាមួយគ្នាផងដែរ រថយន្ត Volvo ម៉ូឌែល S90 គឺជារថយន្តប្រភេទ Sedan ដ៏ប្រណីតបំផុត ដែលគ្មានរថយន្តដទៃដូច ហើយនឹងនាំមកនូវសក្តានុពលដ៏ធំធេង នៅលើទីផ្សារកម្ពុជា។
លោក Herfried Hasenoehrl នាយកប្រតិបត្តិរបស់ក្រុមហ៊ុន HGB Group បានមាន ប្រសាសន៍ឲ្យដឹងថា នេះគឺជាជំហានដំបូង នៃបេសកកម្មបង្កើតឡើងដោយក្តីស្រលាញ់ ដើម្បីជាកេរតំណែលរបស់ក្រុមហ៊ុនខ្លួន។ លោក Herfried Hasenoehrl បន្ថែមថា ក្រុមហ៊ុន HGB Group ពិតជាសេចក្ដីសោមនស្សរីករាយណាស់ ដែលទទួលបានទំនុកចិត្ត និងបានក្លាយជាអ្នកតំណាងផ្ដាច់មុខរបស់រថយន្ត Volvo។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន HGB Group ប្តេជ្ញាថា នឹងធ្វើឲ្យម៉ាករថយន្តមួយនេះ កាន់តែមានតម្លៃ។
លោក Herfried Hasenoehrl បញ្ជាក់ដូច្នេះថា៖«ខ្ញុំមានជំនឿយ៉ាងមុតមាំ ដោយមានការណែនាំពីក្រុមហ៊ុន Volvo និងការប្តេជ្ញាចិត្តពីបុគ្គលិករបស់ក្រុមហ៊ុន HGB Group ក្នុងការបំពេញភារកិច្ចនេះ គឺដើម្បីនាំមកនូវការប្តេជ្ញាខ្ពស់ជាងមុន ទាក់ទងទៅនឹងបទពិសោធន៍រថយន្ត ការរចនាបែប Scandinavian ព្រមទាំងសេវាថែទាំអតិថិជន»។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន HGB Group បានបន្ថែមទៀតថា ប្រទេសកម្ពុជា បានផ្តល់នូវកំណើនដែលមាននិរន្តរភាព និងស្ថិរភាពនយោបាយ។ សហគ្រិនដែលជោគជ័យ និងម្ចាស់អាជីវកម្ម បានកំពុងតែធ្វើឱ្យប្រ៊េនរបស់ពួកគេ លេចធ្លោនៅក្នុងសហគមន៍អាជីវកម្ម។ ដូច្នេះវាមិនមែនជាការភ្ញាក់ផ្អើលទេ ដែលអតិថិជននៅកម្ពុជា ព្រមទទួលយកផលិតផលដែលមានគុណភាពដូចជារថយន្ត Volvo។
សម្រាប់ព័ត៌មានសម្អិត សូមទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន តាមទូរស័ព្ទលេខ: ០៩៥ ៦៦៦ ៣៧៩ / ០៩៥ ៦៦៦ ០៥៤ / ០២៤ ៩០០ ០០០។
(អត្ថបទពាណិជ្ជកម្ម)