អត្ថបទពាណិជ្ជកម្ម
មិនចាំបាច់​បោក​ដៃ​ទៀត​ទេ​! Samsung AddWashTM ជា​ជំនួយការ​ដ៏​ចំណាន​សម្រាប់​អ្នក
12, Feb 2019 , 12:02 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ លោកអ្នក​កំពុងតែ​ជួប​បញ្ហា​ក្នុង​ការបោក​សម្អាត​សម្លៀកបំពាក់​ក៏ ដូចជា​មិនដឹងថា​ត្រូវ​ស្វែងរក​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ណា ដែល​ល្អ​បំផុត និង​អាច​ផ្តល់ជូន​លោកអ្នក​នូវ​ផាសុកភាព ព្រមទាំង​សន្សំសំចៃ​ទាំង​ពេលវេលា និង​ថវិកា​មែន​ទេ​? ឈប់​បារម្ភ​ទៀត​ទៅ​! អ្វីដែល​លោកអ្នក​កំពុង​ស្វែងរក និង​ត្រូវការ​បំផុត​គឺ​នៅទីនេះ​។ យើង​សូម​ណែនាំ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ សាម​សុង ស៊េរី​ថ្មី បោក​សម្អាត​សម្លៀក       បំពាក់​បាន​ស្អាត​បំផុត​ដោយ​ជួយ​ថែរក្សា​សម្លៀកបំពាក់​របស់​អ្នក​បាន​យ៉ាង​ល្អ​។ ជាពិសេស​ផ្តល់ជូន​ផាសុកភាព ជួយ​សន្សំសំចៃ​ខ្ពស់បំផុត​ជាមួយនឹង​បច្ចេកវិទ្យា Inverter ដែល​ជួយ​សន្សំសំចៃ​អគ្គិសនី និង​មាន​ភាព​ធន់​ប្រើប្រាស់​បានយូរ​។​
 
​អ្វីដែល​ពិសេស​បំផុត​សម្រាប់​ម៉ូ​ឌែ​ល AddWashTM  នេះ​គឺ​ត្រូវបាន​រចនា​ឡើង​ជាមួយនឹង​ទ្វារ​ខាងមុខ​
 
​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់ និង​ភ្ជាប់​មក​ជាមួយនឹង​ទ្វារ​តូច​មួយទៀត ដែល​វា​មាន​មុខងារ​ក្នុងការ​បន្ថែម​សម្លៀកបំពាក់​ដែល​លោកអ្នក​ភ្លេច​ដាក់ចូល ឬ​ចង់​បោក​សម្អាត​បន្ថែម នៅពេល​ម៉ាស៊ីន​កំពុង​បោក​។ ដូច្នេះ លោកអ្នក​មិនចាំបាច់​ផ្អាក​ដំណើរការ​ម៉ាស៊ីន នៅពេល​លោកអ្នក​បើកទ្វារ ឬ​គម្រប ដើម្បី​បន្ថែមចំនួន    សម្លៀកបំពាក់​។​


 
​គួរ​រំលឹក​ផងដែរ​ថា ម៉ាស៊ីន​បោក​សម្លៀកបំពាក់ សាម​សុង ស៊េរី​ថ្មី AddWashTM ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី ENERGY STAR® ដែល​ផ្តល់ជូន​ការ​សន្សំសំចៃ​អគ្គិសនី​ខ្ពស់បំផុត​។​សាម​សុង ស៊េរី​ថ្មី AddWashTM មាន​សំឡេង​ស្ងាត់​ល្អ មិន​ផ្តល់​ការរំខាន ជាពិសេស​ភ្ជាប់​មក​យ៉ាង​ពិសេស ជាមួយនឹង​មុខងារ Super Speed ដែល​អាចឱ្យ​លោកអ្នក​ពិនិត្យមើល និង​គ្រប់គ្រង​តាមរយៈ​ទូរ​សព្ទ​ទំនើប (​ស្មា​ត​ហ្វូ​ន​) របស់​អ្នក​បាន​ផងដែរ​។ ដោយឡែក​មុខងារ Smart Care វិញ គឺ​ត្រូវបាន​ផលិតឡើង​សម្រាប់​វិភាគ ទៅលើ​បញ្ហា​នានា​នៃ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ និង​ផ្តល់ជូន​ដំណោះស្រាយ​មកវិញ នៅលើ​ទូរ​សព្ទ​ដៃ​ផ្ទាល់​របស់លោក​អ្នក​តែម្តង​។​


 
*** ម៉ាស៊ីន​បោក​សម្លៀកបំពាក់ សាម​សុង ស៊េរី​ថ្មី AddWashTM គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​លោកអ្នក និង​គ្រួសារ​ជាទី​ស្រឡាញ់​របស់​អ្នក​។ 
 
​ប្រសិនបើ​លោកអ្នក​ស្រឡាញ់​សុខភាព អនាម័យ និង​គិតដល់​ពេលវេលា​ជា​ចម្បង សូម​ជឿជាក់​លើ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ សាម​សុង ស៊េរី​ថ្មី AddWashTM ។ លោកអ្នក​ក៏​អាច​អញ្ជើញ​ទៅ​ទស្សនា​ដោយផ្ទាល់ នៅតាម​បណ្តា​ហាង​ទំនើប សាម​សុង និង​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​បាន ឬក៏​ទំនាក់ទំនង​តាមរយៈ​លេខ​៖ 1800-203232៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com