ជាតិ
រូបត្លុក
តៀម​កាហ្វេ​ថ្មីៗ​៖ ស្អប់​រដ្ឋ​ប្រាក់ខែ​តិច តែ​សូកលុយ​យក​ប៉ុ​ស្ត៍​រដ្ឋ ហើយ​ចេញ​ធ្វើការ​ក្រៅ​
11, May 2019 , 4:32 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រឹក​ថ្ងៃ​អង្គារ​នេះ កិច្ចសន្ទនា​រវាង​អា​សុធីរ និង​អា​ក្លើ​សំណាង រាងដូចជា​ក្តៅ​បន្តិច​។ ឲ្យ​តែ​និយាយ​ដល់​រឿង​មន្ត្រីរាជការ អាណាង​ច្រើនតែ​ផ្ទាំង​ស៊ី​បទ​ទួល​ពាក្យសំដី​ថ្លោសៗ​ពី​អា​ធីរ​។​

 
​អាណាង​៖ ម្សិលមិញ​ចេញពី​អ្ហែង​ទៅ អញ​ជិះ​កាត់មុខ​ហាង​លក់​ផ្កា​របស់​អាភា​រម្យ​។ អានោះ​អត់​ទៅ​ក្រសួង វា​ហៅ​អញ​ជជែក​ក្នុង​ហាង​វា​ដល់​ម៉ោងជាង​១០ (​ព្រឹក​)​។ គិត​ទៅ​ស្រួល​ដែរ គ្មាន​អី​ធ្វើ ដល់​ខែ​បើក​លុយ​។ ប្រាក់ខែ​ឡើង​ទៀត​ឥឡូវ​។ រដ្ឋាភិបាល​គិតគូរ​រាជការ​មែន​។​
 
​អា​ធីរ​៖ អ្ហែង​មិន​ត្រឹម​សំណាង​ទេ សំគិស​ទៀត​អ្ហា​។ មន្ត្រី​ប៉ុន្មាន​នាក់​គិត​បែប​សំគិស​ដូច​អ្ហែង និង​អាភា​រម្យ​? អត់​ទៅធ្វើ​ការ តែ​ដល់​ខែ​បើក​ប្រាក់ខែ​ទៀត​។ មាន​មន្ត្រី​និយាយ​ដល់​ថា មកពី​រដ្ឋ​បើក​ប្រាក់ខែ​ឲ្យ​បាន វា​ទៅយក​។ វា​បន្ទោស​រដ្ឋ ហៅ​វា​បើកប្រាក់​ខែ​ទៀត​។ ហើយ​វា​ថា វា​ឆ្លាត អត់​ធ្វើការ​ក៏បាន​លុយ​។​

​អាណាង​៖ អ្ហែង​មក​ទើស​អី មន្ត្រី​ដូច​ពួក​អញ​។ អ្នកខ្លះ ពុករលួយ បំប៉ោង​វិ​ក័យ​ប​ត្រ​យកលុយ​រដ្ឋ ធ្វើ​គម្រោង​ចាយលុយ​ខ្ជះខ្ជាយ​។ ក្រុម​អូឌីត​មិនដែល​រកឃើញ​បញ្ហា ព្រោះ​បាន​លុយ​ទាំង​កញ្ចប់​។​
 
​អា​ធីរ​៖ មាន​មន្ត្រី​ដែល​គេ​ធ្វើការ​។ បើ​គេ​ធ្វើការ គេ​ចាយលុយ​រដ្ឋ​អញ​មិន​ថា​ទេ​។ តែ​ក្រុម​អ្ហែង​អត់​ធ្វើការ ដើររក​ស៊ី​ក្រៅ រត់ការ​ឯកសារ​យក​កំ​មី​ស្យុ​ង ហើយ​បើក​ប្រាក់ខែ​រដ្ឋ​។ ពេល​រដ្ឋាភិបាល​ដំឡើង​ប្រាក់ខែ ពួក​អ្ហែង​ក៏បាន​ប្រាក់ខែ​ឡើង​ដែរ ប៉ុន្តែ​ទម្លាប់​អត់​ធ្វើការ​របស់​ពួក​អ្ហែង​នៅ​ដដែល​ទៀត​។ ហើយ​អញ​ដឹងថា អ្ហែង​បាន​កេងចំណេញ​រដ្ឋ​ប៉ុណ្ណឹង​ហើយ អ្ហែង​ក៏​នៅតែ​មិន​ពេញចិត្ត​រដ្ឋាភិបាល​ដដែល​ទេ ព្រោះ​អ្ហែង​ខូច​។ អ្ហែង​នៅតែ​រក​លេស​ខឹង​រដ្ឋាភិបាល រឿង​ផ្សេងៗ​ដដែល​។ អ្ហែង​ចង់បាន​ប្រយោជន៍​គ្រប់កន្លែង​។​

​អាណាង​៖ ចុ​ម​អានេះ បាញ់​រ៉ា​ហ្វា​ល់​ហ្មង​!

​អា​ធីរ​៖ មិនទាន់​អស់​ទេ​។ ដឹង​ហើយ​ថា រដ្ឋ​ប្រាក់ខែ​តិច តែ​អ្នកខ្លះ​សុខចិត្ត​ប្រមូល​លុយ​ទិញ​ប៉ុ​ស្ត៍ ឲ្យ​តែមាន​ឈ្មោះ​ជា​បុគ្គលិក​រដ្ឋ​ចាំ​ស៊ីលុយ​រ៉ឺ​ត្រែ​ត​។ បាន​ចូល​រដ្ឋ​ហើយ ដើរ​ធ្វើការ​ក្រៅ​។ ចុះបើ​កុំ​ចូល​រដ្ឋ​ហ្មង​ទៅ វា​យ៉ាងម៉េច​?
 

© រក្សាសិទ្ធិដោយ thmeythmey.com