ជាតិ
រថយន្ត
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនស្តារអូតូ គាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលជំរុញឲ្យមានការប្រកួតប្រជែងដោយស្មោះត្រង់
× ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី៨ ខែកុម្ភៈ បានផ្តល់លិខិតបញ្ជាក់ការឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លើរថយន្តពាក់ម៉ាកMercedes-Benz នៅក្នុងប្រទេសកម្ពុជា របស់ក្រុមហ៊ុន ស្តារអូខូ(ខេមបូឌា) ខូអិលធីឌី។ នេះមានន័យថា មានតែក្រុមហ៊ុនស្តារអូតូ (ខេមបូឌា) មួយគត់នៅកម្ពុជា ដែលមានសិទ្ធិនាំចូល និងចែកចាយរថយន្តថ្មីម៉ាក Mercedes-Benz។
ទាក់ទងនឹងការចេញលិខិតបញ្ជាក់ ការកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តពាក់ម៉ាក Mercedes-Benz នេះ ក្រុមហ៊ុនស្តារអូតូ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះកិច្ចខិត្តខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ក្រសួងពាណិជ្ជកម្ម ពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតបរិយាកាសប្រកួតប្រជែងដោយស្មោះត្រង់សម្រាប់អ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា ក៏ដូចជារំជុញឲ្យមានការគោរពកម្មសិទ្ធិបញ្ញា និងសិទ្ធិផ្តាច់មុខលើម៉ាកសញ្ញានេះ។ ក្រុមហ៊ុនស្តារអូតូ ជឿជាក់ថា យន្តការនេះ នឹងអាចការពារផលប្រយោជន៍របស់អ្នកវិនិយោគ ក៏ដូចជាអ្នកប្រើប្រាស់ ជាពិសេសទប់ស្កាត់ទំនិញក្លែងក្លាយ និងទំនិញគេចពន្ធដែលប៉ះពាល់ដល់ប្រសិទ្ធភាពនៃការកៀងករចំណូលពន្ធចូលរដ្ឋនោះ។
ដើម្បីរួមចំណែកក្នុងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រុមហ៊ុនស្តារអូតូ ក៏នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុន ឬបុគ្គលណា ដែលបំពានប្រកាសខាងលើ លួចលាក់នាំចូលរថយន្តថ្មី Mercedes-Benz ដែលជាសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនរបស់ខ្លួនដែរ។
រថយន្ត Mercedes-Benz ជាម៉ាករថយន្តដែលល្បីល្បាញមិនត្រឹមតែនៅកម្រិតពិភពលោកនោះទេ ក៏ជាម៉ាកមួយដ៏ល្បីនៅក្នុងប្រទេសកម្ពុជាផងដែរ។ នៅក្នុងប្រទេសកម្ពុជា មានតែក្រុមហ៊ុន ស្តារអូតូ (ខេមបូឌា) តែមួយគត់ ដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយ រថយន្ត Mercedes-Benz ដ៏ពេញនិយមនេះ។
ក្រុមហ៊ុនស្តារអូតូ(ខេមបូឌា) មានទីតាំងស្ថិតនៅបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងទៅកាន់លេខ 017-231-488 | 023-231-488 ៕
© រក្សាសិទ្ធិដោយ thmeythmey.com