អត្ថបទពាណិជ្ជកម្ម
ថ្ងៃ​ណា ក៏​ជា​ថ្ងៃ​នៃ​ក្តី​ស្រលាញ់​ដែរ តែ​ថ្ងៃ​Valentine​ឆ្នាំនេះ គួរ​ជូន​របស់​អ្វី​ឲ្យ​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​
12, Feb 2019 , 3:02 pm        
រូបភាព
ដោយ:
​ទិវា​នៃ​ក្តី​ស្រលាញ់ ឬ Valentine’s day គឺជា​ទិវា​មួយ សម្រាប់​បង្ហាញ​ក្តី​ស្រលាញ់​ទៅ​ឲ្យ​គ្នា​ទៅវិញទៅមក របស់​បណ្តា​ប្រទេស​លោកខាងលិច និង​អឺរ៉ុប​។ ដោយសារតែ​ប្រទេស​កម្ពុជា​យើង ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ដូច្នេះ​ការហូរចូល​វប្បធម៌​បរទេស ជា​រឿង​ដែល​ចៀស​មិន​ផុត​នោះទេ ប៉ុន្តែ​មិនមែន​មានន័យថា យើង​គាំទ្រ​ឲ្យ​ចម្លង​វប្បធម៌​បរទេស​ទាំងស្រុង​នោះដែរ នៅពេល​យើង​ម្នាក់ៗ​ស្គាល់​វប្បធម៌ ប្រពៃណី​របស់​ខ្លួនឯង​យ៉ាងច្បាស់​ប្រាកដ​នោះ​។​
 
​ទិវា​នៃ​ក្តី​ស្រលាញ់ មិនមែន​ធ្វើឡើង​សម្រាប់តែ​ស្រទាប់​យុវវ័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មនុស្ស​គ្រប់រូប​អាចធ្វើ​វា​បាន​គ្រប់ៗ​គ្នា​។ លោកអ្នក​ក៏​អាច​បង្វែរ​ទិវា​នៃ​ក្តី​ស្រលាញ់​របស់លោក​អ្នក នៅ​ថ្ងៃទី​១៤​កុម្ភៈ ខាងមុខនេះ ទៅជា​ទិវា​មួយ ដែល​ពោរពេញ​ដោយ​ក្តី​ស្រលាញ់​ចំពោះ​មនុស្ស​ជាទី​ស្រលាញ់​របស់លោក​អ្នក ដូចជា​ឪពុកម្តាយ គូ​ស្វាមីភរិយា បងប្អូន​ប្រុស​ស្រី​របស់​លោកអ្នក និង​គូស្នេហ៍​ដ៏​យល់ចិត្ត​បំផុត​របស់​លោកអ្នក តាមរយៈ​ការជូន​ថវិកា​ដល់​អ្នកមានគុណ​ទាំង​ទ្វេ នាំ​ពួកគាត់​ហូប​អាហា​ឆ្ងាញ់ៗ ទិញ​សម្លៀកបំពាក់​ថ្មីៗ ជូន​ពួកគាត់​ជាដើម​។ 


 
​ប៉ុន្តែ​នេះ​គឺ​សតវត្ស​ទី​២១​ទៅហើយ អ្នកណា​ក៏​ស្គាល់​ទូរស័ព្ទ​ដែរ និង​ចង់បាន​ទូរស័ព្ទ​ទំនើប​ប្រើ​ដែរ​។ ដូច្នេះ​លោកអ្នក​សាកល្បង​ជូន​កាដូ​ទូរស័ព្ទ​ថ្មី សន្លាង​មួយគ្រឿង​ទៅ​ឲ្យ​ពួកគាត់​សាកមើល ថា​តើ​ពូក​គាត់​ពេញចិត្ត​ឬ​អត់​? ថា​មិនត្រូវ​ពួកគាត់​អាច​ពេញចិត្ត និង សប្បាយចិត្ត ជាង​កាដូ​ផ្សេងៗ​ក៏​អាច​ថា​បាន ព្រោះ​ទូរស័ព្ទ​សម័យនេះ​មិន​ត្រឹមតែ Call ឮ​សំឡេង​បានទេ តែ​វា​អាច​មើលមុខ​គ្នា​នៅពេល​សន្ទនា​ផងដែរ ដែល​ភាគច្រើន​អ៊ុំៗ ពូ​មីង​ចាស់ៗ គាត់​ចង់បាន​ណាស់​ពី​កូនៗ​របស់​ពូក​គាត់​។ 


 
​នៅពេលនេះ យើងខ្ញុំ​សូម​ណែនាំ​លោកអ្នក​នូវ​ទូ​ស័ព្ទ​ប្រភេទ​ថ្មី និង​ងាយស្រួល​ប្រើប្រាស់​សម្រាប់​មនុស្ស​គ្រប់​វ័យ​នោះ​គឺ ទូរស័ព្ទ F9 ដែលមាន​ពណ៌​ចម្រុះ ក្រហម ស្វាយ ខៀវ និង​ទូរស័ព្ទ R17 Pro ដែល​កំពុង​ពេញនិយម ពី​សំណាក់​អ្នកប្រើប្រាស់​ក្នុងប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​នានា​នៅលើ​សកលលោក​។ លើសពីនេះទៅទៀត ស៊េរី​ទូរស័ព្ទ F9 Sunrise Red ដែលមាន​ពណ៌​ក្រហម​ស្រស់បំព្រង​ដូច​ផ្កាកូលាប ពិតជា​សាក​សម​ខ្លាំងណាស់ ជាមួយនឹង​ស្ត្រី​ជា​ម្តាយ ជា​ភរិយា ជា​គូស្នេហ៍ និង​ជា​មិត្ត​១០០​ឆ្នាំ​របស់​លោកអ្នក ។ នោះ​ក៏​ព្រោះតែ វា​ជាវ​ត្ថុ​អនុស្សាវរីយ៍ ដែល​អាចដាក់​តាម​ខ្លួន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង និង​លើក​ចាប់​កាន់​ប្រើប្រាស់​ពេលណា តែង​នឹក​ដល់​អ្នក​ជូន​ជានិច្ច​។ ម្យ៉ាងវិញទៀត ស្ត្រី​ភាគច្រើន​ចង់បាន​កាដូ​ពណ៌​ក្រហម​នៅ​ថ្ងៃ​នៃ​ក្តី​ស្រលាញ់ ជំនួស​ដោយ​ផ្កាកូលាប​ពណ៌​ក្រហម បង្ហាញ​ពី​ក្តី​ស្រលាញ់​បរិសុទ្ធ​ផងដែរ​។ សូម​ជូនពរ​ទិវា​នៃ​ក្តី​ស្រលាញ់​របស់លោក​អ្នក មានតែ​ភាព​រីករាយ និង​សុភមង្គល​គ្រប់ៗ​គ្នា​៕     


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com