អត្ថបទពាណិជ្ជកម្ម
vivo ត្រៀម​បញ្ចេញ​សមាជិក​ថ្មី​របស់ខ្លួន គឺ vivo V15|V15Pro ចូល​ទីផ្សារ​កម្ពុជា
12, Feb 2019 , 5:06 pm        
រូបភាព
នៅក្នុង​ដើមឆ្នាំ ២០១៩​នេះ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo ត្រៀម​បញ្ចេញ​សមាជិក​ថ្មី​របស់ខ្លួន ចូលក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា មួយ​ស៊េរី​ទៀត​។ សមាជិក​នៃ​ត្រកូល V គឺ​ម៉ូ​ឌែ​ល vivo V15|V15Pro នេះ ជា​ស្មា​ត​ហ្វូ​ន​លំដាប់​បង្គួរ​មួយ ដែល​នឹង​មក​បង្ហាញខ្លួន​ក្នុងពេល​ឆាប់ៗ​នេះ​។​
 
​កាលពី​អំឡុង​ឆ្នាំ ២០១៨ គេ​សង្កេតឃើញថា ស្មា​ត​ហ្វូ​ន​នីមួយៗ មានការ​ប្រកួតប្រជែង​គ្នា​ខ្លាំង​ទៅលើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន ដែល​បង្ហាញ​ចេញ​ជាមួយនឹង​ផ្ទៃ​អេក្រង់​លាត​ឆក និង​កាមេរ៉ា​បែប​តំណក់ទឹក​ជាដើម​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់​អារ​ម្ម​ណ៌ សម្រាប់​ដើមឆ្នាំ ២០១៩​នេះ ចំពោះ​ស្មា​ត​ហ្វូ​ន​ដែលមាន​អេក្រង់​ឆក វា​ប្រហែល​មិនមែនជា​គោលដៅ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៀតឡើយ​។ អ្វីដែល​ក្រុមហ៊ុន vivo ត្រៀម​បង្ហាញ​សម្រាប់​ម៉ូ​ឌែ​ល​ស៊េរី​ថ្មី​នោះ គឺ V15|V15Pro វា​ជា​ស្មា​ត​ហ្វូ​ន​ដែលមាន​ទៅដោយ​អេក្រង់​លាតសន្ធឹង Ultra FullViewTM Display និង​គ្មាន​ឆក សូម្បីតែ​គែម ឬ​កាមេរ៉ា បែប​តំណក់ទឹក​ទៀតឡើយ​។ ចំពោះ​ផ្នែក​កាមេរ៉ា​មុខ ជា​កាមេរ៉ា​បង្កប់​ផុស​ឡើង មាន​ទំហំ​ធំ​ដល់​ទៅ 32MP​។ រីឯ​ផ្នែក​កាមេរ៉ា​ក្រោយ នៅ​មិនទាន់​បានបង្ហាញ​ឲ្យ​ជាក់លាក់​នៅឡើយ​ទេ ថា​នឹងមាន​អ្វី​ពិសេស ដែល​ត្រូវបាន​កែប្រែ​ខ្លះ​? យ៉ាងណាមិញ​ចំពោះ vivo V15|V15Pro​នេះ នៅ​មិនទាន់​បានប្រកាស​ឲ្យ​ដឹង​អំពី​តម្លៃ និង​លក្ខណៈសម្បត្តិ​របស់​វា ឲ្យ​បាន​ពេញលេញ​នៅឡើយ​ទេ​។​


 
​យើង​រង់ចាំ​មើលថា​តើ​ទូរ​សព្ទ​ម៉ូ​ឌែ​ល vivo V15|V15Pro ជំនាន់​ចុងក្រោយ​មួយ​នេះ នឹងមាន​អ្វី​ពិសេស​ដែល​ត្រូវ​ផ្លាស់ប្ដូរ​ខ្លះ​។ ចង់ដឹង​ឲ្យ​កាន់តែច្បាស់​អំពី​ព័ត៌មាន​លម្អិត សូម​លោកអ្នក​រង់ចាំ​តាមដាន តាមរយៈ​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ របស់​ក្រុមហ៊ុន vivo ទាំងអស់គ្នា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com