កីឡាអន្តរជាតិ
អន្តរជាតិ
១៦ក្រុមជើងទីមួយ UCL៖ Man Utd ស្វាគមន៍ PSG ខណៈ Porto ទៅដី Roma
× Manchester United នឹងបើកទ្វារកីឡដ្ឋាន Old Trafford ដើម្បីទទួលក្រុម Paris Saint-Germain សម្រាប់ជំនួបជើងទីមួយ វគ្គ១/៨ផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Chapions League នៅថ្ងៃទី១២ ខែកុម្ភៈនេះ វេលាម៉ោង ៣:០០នាទីទៀបភ្លឺ [ម៉ោងនៅកម្ពុជា]។ ចំណែក AS Roma ក៏ត្រូវស្វាគមន៍ FC Porto នៅម៉ោងដំណាលគ្នានេះដែរ។
ក្រុមរហស្សនាមបិសាចក្រហមចាប់តាំងពីស្ថិតក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer បានផ្តើមមានទម្រង់លេងល្អឡើងវិញជាមួយនឹងការបង្ហាញខ្លួន៩ប្រកួតក្នុងក្របខណ្ឌ Premier League ឈ្នះ៨ និងស្មើមួយ និងឈានដល់ចំណាត់ថ្នាក់ទី៤ក្នុងតារាងទៀតផង។
ការបង្ហាញបង្ហាញភាពខ្លាំងរបស់ខ្លួននេះបាននាំឲ្យកីឡាករ Man Utd ទាំងអស់ មានទំនុកចិត្តខ្ពស់ផងដែរនៅពេលតទល់ជាមួយក្រុមយក្សបារាំង PSG សម្រាប់ពានរង្វាន់កំពូលអឺរ៉ុបនៅយប់នេះ។
Edinson Cavani ដែលរងរបួសនាពេលកន្លងមក
យ៉ាងណាក៏ដោយ បើទោះម្ចាស់ការពារជើងឯក Ligue 1 មួយនេះត្រូវបានគេទទួលស្គាល់ថាជាក្រុមសម្បូរទៅដោយ Super Star និងកំពុងនាំមុខគេក្នុងតារាងលីគក្នុងស្រុកក្តី ប៉ុន្តែពេលនេះពួគគេកំពុងមានវិបត្តិកីឡាសំខាន់ៗរបួសផងដែរ។ ខ្សែបម្រើឆ្មើម Neymar ខ្សែប្រយុទ្ធមុតស្រួច Edinson Cavani រូមទាំងខ្សែការពារ Thomas Meunier សុទ្ធតែរបួសមិនអាចជួយក្រុមបានទេក្នុងជំនួបជើងទី១ទល់នឹង Man Utd។
ផ្ទុយទៅវិញ កូនក្រុមរបស់លោក Solskjaer ដែលកំពុងឡើងជើងហើយមិនមានបញ្ហាកីឡាកររបួសទៀតនោះ ជាក្រុមមានប្រៀបជាគូប្រកួតសម្រាប់ជំនួបនេះ។
ដោយឡែក ក្រុមពីអ៊ីតាលី Roma នឹងបើកទ្វារទីលាន Stadio Olimpico ទទួល Porto សម្រាប់ជំនួបជើងទី១នេះ។ ក្រុមទាំងពីរសុទ្ធតែមានការជឿជាក់ដូចគ្នា ដ្បិតមិនមានកីឡាកររូបណារបួសឡើយ៕
Tag:
បាល់ទាត់
UEFA Chapions League
Manchester United
PSG
© រក្សាសិទ្ធិដោយ thmeythmey.com