អត្ថបទពាណិជ្ជកម្ម
កាន់តែ​កក្រើក​ជាមួយ​រង្វាន់​យក្ស​ពី​Huawei! ទិញ​Huawei A7 ឈ្នះ​រង្វាន់​Mazda2 និង​រង្វាន់​ជាច្រើន​ទៀត​សរុប ២00 លាន​រៀល​
12, Feb 2019 , 5:35 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី 12 កុម្ភៈ ឆ្នាំ 2019៖ ឱកាស​ឈ្នះ​រង្វាន់​រហូតដល់ 200,000,000​រៀល ពី​ប្រូ​ម៉ូ​សិន​យក្ស​របស់ Huawei ដោយ​គ្រាន់តែ​ទិញ​ស្មា​ត​ហ្វូ​ន Huawei អេ 7 nova 3 ឡៃ​ត៌ nova 3i ឬ nova3​។ រង្វាន់​សរុប​មាន 17​រង្វាន់ ដូចជា រថយន្ត Mazda 2 មួយ​រង្វាន់​,​ម៉ូតូ Zoomer X 4 រង្វាន់ និង​ទូរទស្សន៍ Smart TV 43 អ៊ី​ញ 12 រង្វាន់​។
 
​ធ្វើ​ម៉េច​បានឈ្នះ​ហ្ន៎​? ងាយៗ​! គ្រាន់តែ​ទិញ​ស្មា​ត​ហ្វូ​ន​ណាមួយ ក្នុងចំណោម​ស្មា​ត​ហ្វូ​ន​ទាំង​បួន​ម៉ូ​ឌែ​ល ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃ ២៧ ខែមេសា ហើយ​បំពេញ​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ ដូចជា​ឈ្មោះ​លេខ​ទូរ​សព្ទ លើ​ប័ណ្ណធានា​សន្លឹក​(Dealer Copy) ហើយ​យកទៅ​បណ្តា​ហាង​ទូរ​សព្ទ​ដែល​អ្នក​បាន​ទិញ ដើម្បី​មានឱកាស​ចូលរួម​ការ​ចាប់​រង្វាន់​។​


 
​ការចាប់​រង្វាន់ នឹងធ្វើ​ឡើង​រៀងរាល់​ពីរ​សប្តាហ៍​ម្តង​។ ការចាប់​រង្វាន់​លើកទីមួយ នៅសល់តែ​៣​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ​ដែល​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ 15 កុម្ភៈ ដែល​ធ្វើឡើង​នៅ​ក្រុមហ៊ុន Mazda ផ្លូវ​សហ​ពន្ធ​រុស្សី​ និងមាន​ការផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់ Huawei និង​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ MY TV ចាប់ពី​ម៉ោង 11:45 នាទី​តទៅ​។ រីឯ​ការចាប់​រង្វាន់​លើក​ទី 2  នឹងធ្វើ​ឡើង​នៅ​ថ្ងៃ ១ ខែមីនា លើក​ទី​៣ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​១៥ ខែ មីនា​។ ការចាប់​រង្វាន់​លើក​ទី​៤ ធ្វើ​នៅ​ថ្ងៃ ២៩ ខែមីនា ដែល​រង្វាន់​មានដូចជា ម៉ូតូ Zoomer X 1 រង្វាន់ និង​ទូរទស្សន៍ Smart TV 2 រង្វាន់ ក្នុង​ការចាប់​រង្វាន់​មួយ​លើកៗ​។ ចំណែកឯ​ការចាប់​រង្វាន់​ធំ​លើកចុងក្រោយ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ៣ ខែឧសភា ដោយមាន​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់ Huawei និង MYTV ដែល​រង្វាន់​រួមមាន​រថយន្ត Mazda 2 មួយ​រង្វាន់ តម្លៃ​ជាង 3 ម៉ឺន 4 ពាន់​ដុល្លារ និង​ទូរទស្សន៍ Smart TV 4 រង្វាន់​។  
 
​ក្រៅពី​ជម្រើស​ពណ៌​ខៀវ (Aurora Blue) និង​ពណ៌​ខ្មៅ​(Midnight Black) ថ្មីៗ​នេះ Huawei អេ 7 មាន​ជម្រើស​ពណ៌​ថ្មី​កាលី​បៗ ទាន់សម័យ មួយទៀត​គឺ​ពណ៍​ក្រហម (Coral Red ) ដែលមាន​លក់​នៅលើ​ទីផ្សារ​ហើយ​។​
 
​ជម្រើស​ថ្មី ពណ៌​ក្រហម​ស្រស់​នេះ ជា​កាដូ​ដ៏​សាក​សម​បំផុត សម្រាប់​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក ជាពិសេស​ក្នុងឱកាស​ទិវា​នៃ​ក្តី​ស្រលាញ់​ខាងមុខនេះ​។ ពណ៌​ថ្មី​នេះ មាន​លក់​ចាប់ពី​ថ្ងៃនេះ​តទៅ ក្នុងតម្លៃ​ត្រឹមតែ $189 តែប៉ុណ្ណោះ នៅតាម​បណ្តា​ហាង​ដៃគូ​ដែលមាន​ស្លាក​សញ្ញា Huawei នៅ​ទូទាំងប្រទេស​កម្ពុជា​។ 
 
 
 
Huawei អេ 7 ត្រូវបាន​រចនា​ឡើង​ដោយមាន​រូបរាង​ទាក់ទាញ ភ្លឺរលោង​ចែងចាំង អេក្រង់​ធំ 6.26 អ៊ី​ញ HD+ អេក្រង់​ធំ​ផ្ទៃ​លាត​រហូតដល់ 86.7% និង អេក្រង់​ប្រភេទ​ដំណក់ទឹក​។ មិនតែប៉ុណ្ណោះ ស្មា​ត​ហ្វូ​ន​អេ 7 បំពាក់​ដោយ​កាមេរ៉ា​មុខធំ​ទំហំ 16MP ជាមួយ​បច្ចេកវិទ្យា AI និង​កាមេរ៉ា​ក្រោយ​ភ្លោះ ទំហំ​13MP+ 2MP​។ រីឯ ថាមពល​ថ្ម​វិញ មាន​ទំហំ​ធំ​រហូតដល់ 4000mAh អាច​ប្រើ​បាន​រហូតដល់​ពេញ​មួយថ្ងៃ ឬ​រហូតដល់​ពីរ​ថ្ងៃ​។ ស្មា​ត​ហ្វូ​ន​នេះ​ដំណើរការ​ដោយ​អង្គ​ផ្ទុក​ទិន្នន័យ (ROM) 32 GB និង​អង្គ​ចងចាំ ( RAM) 3 GB អង្គ​ផ្ទុក​ទិន្នន័យ​បន្ថែម 512GB ជាមួយនឹង CPU Qualcomm® Snapdragon™ 450, 14nm* Processor, GPU: 8×A53 Cortex @ 1.8 GHz បច្ចេកវិទ្យា​បន្ទន់​ពន្លឺ​ការពារ​ភ្នែក  និង​ស្គេ​ន​មុខ​ដោះ​សោរ​បាន​លឿន​ទាន់​ចិត្ត​។​
 
​គួរបញ្ជាក់​ផងដែរ​ថា Huawei គឺជា​ម៉ាក​ដែល​ស្ថិតក្នុង​លេខ​រៀង​ទី 68 ក្នុងចំណោម​ម៉ាក​ដែលមាន​តម្លៃ​បំផុត​ក្នុង​ពិភពលោក​( Forbes World’s Most Valuable Brands) និង​ស្ថិតនៅ​លេខ​រៀង​ទី 12 ពី Brand Finance Global 500 នៅក្នុង​ឆ្នាំ​២០១៩ ហើយ​គុណ​តម្លៃ​ម៉ាក ( brand value) មានការ​កើនឡើង 63.7% បើ​ប្រៀបធៀប​ពី​ឆ្នាំ​២០១៨ ទៅ​ឆ្នាំ​២០១៩​។ មិនតែប៉ុណ្ណោះ Huawei បាន​លក់​ស្មា​ត​ហ្វូ​ន​ក្នុង​ទីផ្សារ បាន​រហូតដល់ 200,000,00 គ្រឿងក្នុង​ឆ្នាំ  ២០១៨​។​




 
 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​

​Facebook: Huawei Mobile (https://bit.ly/2ePDMSq)

​Youtube Channel: https://bit.ly/2wTMMJL
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com