ជាតិ
បទសម្ភាសន៍
រថយន្ត
២៥ខេត្ត/រាជធានី
បន្ទាប់ពី​អូរ​សោម ភ្នំ​ឱ​រ៉ា​ល់ និង​វប្បធម៌​-​ប្រពៃណី​ជនជាតិដើម​, «​ផ្នូរ​បុរាណ​អាយុ​៥០០​ឆ្នាំ​»​នៅ​កោះកុង ជា​បេសកកម្ម​ថ្មី​
15, Feb 2019 , 9:49 am        
រូបភាព
​ភ្នំពេញ​៖ «​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​» ជា​គោលដៅ​បេសកកម្ម​លើ​ទី​៤ នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បន្ទាប់ពី​បានទទួល​ជោគជ័យ​នូវ​បេសកកម្ម​លើក​ទី​១, ទី​២ និង​ទី​៣ របស់ខ្លួន ដោយ​ក្រុមការងារ​បាន​ស្វែងរក និង​គាស់កកាយ​កំណប់​ទេសចរណ៍​នៅ​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ក្នុង​ខេត្តពោធិ៍សាត់​, ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ និង តំបន់​ទេសចរណ៍​សក្តា​នុព​ល​បែប​ធម្មជាតិ​, សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា និង​ទេសចរណ៍​ប្រពៃណី​-​វប្បធម៌​ជនជាតិដើម​ភាគតិច នៅ​ខេត្តរតនគិរី​។

 
 
​នៅ​ថ្ងៃទី​១៨-២០ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខនេះ ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នឹង​បន្តដំណើរ​បេសកកម្ម​លើក​ទី​៤ របស់ខ្លួន​ឆ្ពោះទៅ «​ជី​ផាត​» ដែលជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ល្អ​មួយ​ស្ថិតនៅក្នុង​ខេត្តកោះកុង​។ «​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​» ជាទី​កម្សាន្ត​បែប​ធម្មជាតិ​ស្ថិតនៅ​ទិសនិរតី​នៃ​ប្រទេស​កម្ពុជា ដែល​អមដោយ​សម្រស់​ទឹកជ្រោះ​, ជិះទូក​គយគន់​ថ្ងៃ​លិច​, អំពិលអំពែក និង​សត្វ​ស្លាប​តាម​ដងព្រែក​សមុទ្រ​, ល្អាង​ប្រចៀ​ង​, ទី​ឈ្វេងយល់​ពាង​បុរាណ និង​ផ្នូរ​បុរាណ​ដែលមាន​អាយុកាល​ជាង​៥០០​ឆ្នាំ​។​ល​។ ទាំងនេះ គឺជា​គោលដៅ​នៃ​បេសកកម្ម​លើក​ទី​៤ ដែល​ក្រុមការងារ​ត្រៀម​ទៅ​ផ្តិត​យក​ទស្សនីយភាព​នៃ​សក្តានុពល​អេកូ​ទេសចរណ៍​ជី​ផាត​ដ៏​ល្អ​ឯក នេះ ផ្សព្វផ្សាយ​ជូន​ប្រិយមិត្ត​ដែល​តាមដាន​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»​។ 

 
 
​សូមបញ្ជាក់ថា កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News និង​គាំទ្រ​ដោយ​ក្រសួង​ទេ​ចរណ៍ ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គាល់​តំបន់​ទេសចរណ៍​សក្តានុពល ដែល​ត្រូវគេ​មើលរំលង​, ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក និង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ទាំងនោះ​ឲ្យ​កាត់​តែ​ល្បីល្បាញ​មួយកម្រិត​ទៀត​៕


 

© រក្សាសិទ្ធិដោយ thmeythmey.com