ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល ជំរុញឲ្យពលរដ្ឋផ្តល់ឈាមនៅថ្ងៃ១៤កុម្ភៈ ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ រូបភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងសន្ទរកថាក្នុងយុទ្ធនាការបរិច្ចាគឈាម កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨
× ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល បានរៀបចំយុទ្ធនាការផ្តល់ឈាម ដែលក្រោមពាក្យស្លាក «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» នៅថ្ងៃទី១៤ ខែកុម្ភៈ ដើម្បីឲ្យមហាជន ចូលរួមរំលែកក្តីស្រឡាញ់ និងជួយសង្គ្រោះជីវិតអ្នករងគ្រោះដែលត្រូវការឈាមក្នុងការព្យាបាល និងជួយសង្គ្រោះជីវិត។
ក្នុងសេចក្តីប្រកាសរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់ទុកថា ការផ្តល់ឈាម អាចជាឱកាសផ្តល់ក្តីស្រឡាញ់ដល់មនុស្សដែលជួបគ្រោះថ្នាក់ និងបង្កើតជាទម្លាប់ល្អមួយ ដើម្បីធ្វើសកម្មភាពមនុស្សធម៌ និងចែករំលែកសេចក្តីស្រឡាញ់ សម្រាប់សង្គមជាតិទាំងមូល។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវឲ្យសាធារណជនបរិច្ចោគឈាមនៅថ្ងៃទី១៤កុម្ភៈនេះ នៅមជ្ឈមណ្ឌលផ្តល់ឈាមនៃក្រសួងសុខាភិបាល(ជាប់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត) ដើម្បីជួយជីវិតជនរងគ្រោះដែលកំពុងត្រូវការឈាមជាបន្ទាន់។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលបានបង្កើតយុទ្ធនាការផ្តល់ឈាមនេះ ចាប់តាំងពីឆ្នាំ២០១៤មក ដែលត្រូវនឹងថ្ងៃទី១៤ កុម្ភៈ នៃទិវាបុណ្យនៃសេចក្តីស្រឡាញ់ ដើម្បីជំរុញឲ្យយុវជនចែករំលែកសេចក្តីស្រឡាញ់ តាមរយៈការបរិច្ចាគឈាម។ ជាទូទៅមជ្ឈមណ្ឌលការផ្តល់ឈាម ក្រសួងទទួលបានអំណោយឈាមពីសប្បុរធម៌ ប្រមាណពី២០០ ទៅ ៣០០ប្លោកជារៀងរាល់ឆ្នាំ៕
Tag:
ក្រសួងសុខាភិបាល
ឈាម
ម៉ម ប៊ុនហេង
© រក្សាសិទ្ធិដោយ thmeythmey.com