ជាតិ
សង្គមជាតិ
លោក ថាវ យ៉េន ក្លាយជាមេប៉េអឹមរតនគិរី ជំនួសលោក គឹម រស្មី
14, Feb 2019 , 12:36 pm        
រូបភាព
លោក ថាវ យ៉េន ដែលទើបនឹងត្រូវបានតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី។ រូបពីហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន
លោក ថាវ យ៉េន ដែលទើបនឹងត្រូវបានតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី។ រូបពីហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន
សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចេញប្រកាសនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយតែងតាំងឧត្តមសេនីយ៍ត្រី ថាវ យ៉េន ទៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី។ ពីមុន លោក ថាវ យ៉េន ជាមេបញ្ជាការរង។



ការតែងតាំងលោក ថាវ យ៉េន គឺធ្វើឡើងបន្ទាប់ពី លោក គឹម រស្មី ត្រូវបានបញ្ចប់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩៕ 

អត្ថបទទាក់ទង

© រក្សាសិទ្ធិដោយ thmeythmey.com