UEFA ចោទប្រកាន់ Man Utd និង PSG ក្រោយ​ក្រុម​ទាំងពីរ​ប៉ះគ្នា​នៅ Champions League
កីឡាអន្តរជាតិ
អន្តរជាតិ
UEFA ចោទប្រកាន់ Man Utd និង PSG ក្រោយ​ក្រុម​ទាំងពីរ​ប៉ះគ្នា​នៅ Champions League
14, Feb 2019 , 4:20 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីប​អឺ​រ៉ុ​ន (UEFA) បាន​ចោទប្រកាន់​ក្លិប Manchester United និង Paris St-Germain ក្រោយ​ក្រុម​ទាំងពីរ​ប៉ះគ្នា​ក្នុង​ពានរង្វាន់ Champions League ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅ​។​


 
​ក្រុម​រហ្សនាម​បិសាច​ក្រហម​ត្រូវបាន UEFA ចោទប្រកាន់​ពីបទ​គប់​ដប​ទឹក និង​កំប៉ុង​ភេសជ្ជៈ​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​ទៅលើ​កីឡាករ និង​បិទ​ជណ្តើរ​ចេញចូល​ក្នុង​កីឡដ្ឋាន Old Trafford​។​
 
​ខ្សែបម្រើ Angel Di Maria របស់​ក្រុម PSG ដែលជា​អតីត​សមាជិក​ក្រុម Man Utd គឺ​ត្រូវបាន​អ្នកគាំទ្រ​គប់​កំប៉ុង​ទឹក​ដាក់​នៅ​ពាក់កណ្តាល​តង់​ទី​២ ក្រោយ​រូបគេ​បញ្ជូន​បាល់​ទី​ជ្រុង​ឲ្យ​មិត្ត​រួម​ក្រុម​សម្រេច​ទី​គ្រាប់​ទី​១​នោះ​។​


 
​ដោយឡែក​ក្រុម​ភ្ញៀវ PSG ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​បាញ់​កាំជ្រួច​ភ្លើង​ក្នុង​ទីលាន និង​គប់​វត្ថុ​ផ្សេងៗ ដែល​ផ្តល់​ការរំខាន​ទៅលើ​អ្នកគាំទ្រ​ដទៃទៀត​។ ក្រៅពីនេះ​ក៏មាន​ការខូចខាត​កៅអី​អ្នកទស្សនា​ចំនួន ៨០០ កន្លែង​ផងដែរ​។​
 
​ក្នុងជំនួប​នោះ​ក្រុម​ជើងឯក Ligue 1 បារាំង បានទទួល​ជ័យជម្នះ​លើ​ក្រុម Man Utd ក្នុង​លទ្ធផល ២-០ ដែល​ធ្វើបាន​ដោយ Presnel Kimpembe និង Kylian Mbappe​។​
​ជុំវិញ​ការចោទប្រកាន់​នេះ​ស្ថាប័ន​វិន័យ​របស់ UEFA នឹង​បន្ត​ស៊ើបអង្កេត និង​ប្រកាស​ពី​ទម្ងន់​ទៅ​ស នៅ​ថ្ងៃទី ២៨ ខែកុម្ភៈ ខាងមុខ​។​
 
Man Utd នឹងធ្វើ​ដំណើរ​ទៅ​ជួប PSG នៅ​កីឡដ្ឋាន Le Parc des Princes សម្រាប់​ជំនួប​ជើង​ទី​២ វគ្គ​១៦​ក្រុម នៅ​ថ្ងៃទី ៧ ខែមីនា ឆ្នាំ​២០១៩៕
 

Tag:
 បាល់ទាត់​
  UEFA
  Paris St-Germain
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com