ជាតិ
សេដ្ឋកិច្ច
EBA៖ សម្តេច ហ៊ុន សែន ថា ឆ្កែ​ចេះតែព្រុះ មនុស្ស​ចេះ​តែដើរ
14, Feb 2019 , 4:12 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើងថា ការ​ដក​ប្រព័ន្ធអនុគ្រោះ​ពន្ធ EBA គ្រាន់តែជារឿងមុន​ និង​ក្រោយតែប៉ុណ្ណោះ។ សម្តេច​បាន​ថ្លែង​បែបនេះ នា​ពិធីបិទសន្និបាត​ប្រចាំ​ឆ្នាំ​នៅ​ក្រសួង​មហាផ្ទៃ​នា​រសៀល​ថ្ងៃទី១៤ ខែកុម្ភៈ។



ក្រោមទ្រឹស្តី ឆ្កែចេះតែព្រុះ មនុស្ស​ចេះតែដើរ សម្តេច​ ហ៊ុន សែន បាន​ស្នើ​ដល់អ្នក​រកស៊ី មន្ត្រីរាជការ និងពលរដ្ឋ​កម្ពុជា កុំឲ្យ​មាន​ការព្រួយ​បារម្ភ ដោយ​សម្តេច​លើក​ឡើងថា «កុំ​ខ្វល់​អ្នក​ណា​និយាយពីអ្វី»។

ទោះមាន​ ឬគ្មាន EBA សម្តេច លើកឡើងថា នឹងមិនធ្វើ​ឲ្យ​កម្ពុជាស្លាប់ ឬក៏​ក្លាយជាអ្នកមាន​បាន​នោះដែរ។ បើតាម​សម្តេច កម្ពុជាកាន់តែមាន​លទ្ធផល​ក្នុង​ការ​ប្រកួត​ប្រជែង​ដោយស្មើភាព បើទោះបីជាពីមុន​ចំណេញ​ច្រើន ហើយប្តូរមក​ចំណេញ​តិច​ក៏ដោយ។

សម្តេច​បាន​បន្ថែមថា កែទម្រង់​ខាងក្នុង និងពង្រីក​មិត្ត​ខាងក្រៅ ជាផ្នែក​ដែល​បង្ហាញពីភាព​ខ្លាំង​របស់​កម្ពុជា ជាពិសេស​សម្តេច​បាន​បញ្ជាក់ថា ការបិទ EBA មិន​អាច​ក្លាយ​ជាឧបសគ្គ​នៃទំនាក់ទំនង​រវាងកម្ពុជា និង​ប្រទេស​ជាសមាជិកនៃសហភាពអឺរ៉ុបនោះឡើយ៕

Tag:
 EBA
© រក្សាសិទ្ធិដោយ thmeythmey.com