ពីនេះ ពីនោះ
«ទម្រង់» មានន័យខុសគ្នាពី «តម្រង់» ដូចម្តេច?
× «ទម្រង់» ជានាមសព្ទ មានន័យថា សណ្ឋាន,ទ្រង់ទ្រាយ។ ចំណែក «តម្រង់» ជាកិរិយាសព្ទ មានន័យថា ធ្វើឲ្យត្រង់។ នេះបើតាមវចនានុក្រមខ្មែរ។
«ទម្រង់» ជាពាក្យបង្ហាញពីរបស់ដែលមានសណ្ឋាន ,ទ្រង់ទ្រាយ,លំនាំ ដូចជារបស់នេះមានទម្រង់សមរម្យ,ទម្រង់វែងពុំសូវសម។ «ទម្រង់» ជារាជសព្ទ គ្រឿងទ្រង់នៃព្រះរាជា ដូចជា ព្រះទម្រង់ខុរំ(កាំបិតកោរ), ព្រះទម្រង់គទាវុធ(ដំបង),ព្រះទម្រង់មណីរត្ន(ចិញ្ចៀន),ព្រះទម្រង់អគ្គី(កាំភ្លើង),ព្រះទម្រង់អសិ(ដាវ)។ល។
ចំណែក «តម្រង់» ជាករិរិយាសព្ទ ធ្វើឲ្យត្រង់ ដាក់សំដៅឲ្យចំ ដែលកាត់យកត្រង់ ដែលសំដៅចំពោះ ដូចជា តម្រង់ផ្លូវ តម្រង់បង្គោល ដើរតម្រង់ ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com