រថយន្ត
អត្ថបទពាណិជ្ជកម្ម
ហេតុអ្វី​បានជា​លោកអ្នក​ត្រូវ​ទិញ​រថយន្ត មើ​ស៊ី​ឌី​ស​-​បិ​នស៍​ពី​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​)?
14, Feb 2019 , 4:56 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន ស្តារ​អូ​តូ​(​ខេ​ម​បូ​ឌា​) គឺជា​ក្រុមហ៊ុន​តែមួយគត់ ដែល​ត្រូវបាន​ក្រសួងពាណិជ្ជកម្ម ឯកភាព​កត់ត្រា​ទទួល​ស្គាល់​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ លើ​រថយន្ត​ពាក់​ម៉ាក Mercedes-Benz ដ៏​ប្រណិត​នេះ​។ មានន័យថា ក្រុមហ៊ុន ស្តារ​អូ​តូ បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការបង្កើន​ប្រសិទ្ធភាព​ប្រមូល​ចំណូល​ពន្ធ​ជូន​រដ្ឋ ទប់ស្កាត់​ទំនិញគេចពន្ធ ឬ​ទំនិញ​ក្លែងក្លាយ​ជាដើម​។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Daimler AG ដែលជា​ក្រុម​ហ៊ុម​មេ ក៏​ចង់​ឲ្យ​អ្នកប្រើប្រាស់ រថយន្ត មើ​ស៊ី​ឌី​ស​-​បិ​នស៍​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា មាន​សុវត្ថិភាព​រាល់ពេល​បើក​បរ​ផងដែរ​។
 
​ហេតុអ្វី​បានជា​លោកអ្នក ត្រូវ​ទិញ​រថយន្ត មើ​ស៊ី​ឌី​ស​-​បិ​នស៍​ពី​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​)​ដែលជា​ក្រុមហ៊ុន ចែកចាយ​ផ្តាច់មុខ​? ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រុមហ៊ុន Daimler AG ដែលជា​ក្រុម​ហ៊ុម​មេ ក៏បាន​ចេញ​លិខិត​មួយ​ពន្យល់​ពី​មូលហេតុ​ខាងលើនេះ​។ 
 
​ក្រុមហ៊ុន Daimler AG បាន​ពន្យល់ថា មូល​ហេតុដែល​អតិថិជន​គួរតែ​បញ្ជា​ទិញ​រថយន្ត មើ​ស៊ី​ឌី​ស​-​បិ​នស៍​ពី​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) និង​មិនគួរ​នាំចូល​រថយន្ត មើ​ស៊ី​ឌី​ស​-​បិ​នស៍ ជា​លក្ខណៈ​បុគ្គល ឬ​តាមរយៈ​ការនាំ​ចូល​ដោយ​គ្មាន​ការអនុញ្ញាត ដោយសារតែ​រថយន្ត​ម៉ាក មើ​ស៊ី​ឌី​ស​-​បិ​នស៍​ដូចជា រថយន្ត​ដឹក​អ្នកដំណើរ ឬ​រថយន្ត​ដឹកទំនិញ ចាំបាច់​ត្រូវមាន​បែបបទ​បច្ចេកទេស​មួយ ដែល​សមស្រប​ទៅនឹង​លក្ខខណ្ឌ​ប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា​។ មានន័យថា រថយន្ត​ដែល​នាំចូល​តាមរយៈ​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ត្រូវបាន​ផលិត និង​បំពាក់​ដោយ​បច្ចេកវិទ្យា ដែល​ត្រូវ​នឹង​ស្ថានភាព​ផ្លូវ អាកាសធាតុ និង​ជាពិសេស គឺ​ត្រូវ​នឹង​កម្រិត​គុណភាព​ប្រេងឥន្ធនៈ​នៅក្នុង​ប្រទេស​កម្ពុជា​។ លក្ខណៈពិសេស​ទាំងនេះ ត្រូវបាន​ពិចារណា​យ៉ាង​ល្អិតល្អន់ មុននឹង​បំពាក់​លើ​រថយន្ត​មែ​សឺ​ដេ​ស​-​បិ​នស៍ ហើយ​ធ្វើ​ឲ្យ​ទាំង​រថយន្ត​ទេសចរណ៍ និង​រថយន្ត​ដឹកទំនិញ គឺមាន​សុវត្ថិភាព និង​ជឿ​ទុកចិត្តបាន ក្នុងពេល​ដំណើរការ​ម៉ាស៊ីនរថយន្ត​។​


 
​ចំពោះ​រថយន្ត Mercedes-Benz ផ្សេងទៀត ដែល​បាន​នាំ​ចូលមក​លក់ ឬ​ប្រើប្រាស់​ក្នុង​ទីផ្សារ​កម្ពុជា ជា​លក្ខណៈ​បុគ្គល ឬ​នាំចូល​ដោយ​បណ្តា​ហ្គា​រ៉ា​ស ឬ​ហាង​លក់​រថយន្ត​ផ្សេងៗ ដែល​មិនមែនជា​អ្នក​ចែកចាយ​ផ្តាច់មុខ (Unauthorized Garages or Dealers) អាច​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​ក្នុងពេល​ដំណើរការ​។  
 
​ក្រុមហ៊ុន Daimler AG ពន្យល់ថា​ដោយសារតែ​រថយន្ត​ទាំងនោះ ត្រូវបាន​គេ​ផលិតឡើង​សម្រាប់​ប្រើ​នៅ​សហរដ្ឋអាមេរិក អារ៉ាប់​រួម និង​បណ្តា​ប្រទេស​ផ្សេងៗ​នៅ​អឺរ៉ុប ឬ​ទីផ្សារ​ផ្សេងទៀត ដែលមាន​លក្ខខណ្ឌ​តម្រូវការ​ប្រេងឥន្ធនៈ​មាន​គុណភាព​ខ្ពស់ (​អឺរ៉ូ​៥​ឬ​អឺរ៉ូ​៦ ឬ​ប្រហាក់ប្រហែលគ្នា​) អាច​ជួបប្រទះ​បញ្ហា​ធ្វ​ន់​ធ្ង​រ នៅពេលដែល​ម៉ា​សី​ន​រថយន្ត​កំពុងដំណើរកា​រ​។ ជា​ញឹកញាប់ ធាតុ​ផ្សំ​ផ្សេងៗ​នៃ​ប្រព័ន្ធ​ប្រេង និង​ប្រព័ន្ធ​ប៊ិច​ប្រេង ហើយ​សូម្បីតែ​សមាសភាគ​មេកា​និក​នៃ​ម៉ាស៊ីន (​ពី​ស្តុ​ង​ស៊ូ​ប៉ាប់ និង​សមាសភាគ​ដទៃ​ផ្សេងទៀត​) អាច​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​។ 
 
​យើងខ្ញុំ​ក៏​សូមបញ្ជាក់​ផងដែរ​ថា រាល់​ការធានា​របស់​ក្រុមហ៊ុន​ចំពោះ​រថយន្ត មើ​ស៊ី​ឌី​ស​-​បិ​នស៍ និង​ផុត​សុពលភាព នៅពេលដែល​រថយន្ត​ទាំងនោះ ត្រូវបាន​ប្រើប្រាស់​នៅក្រោម​លក្ខខណ្ឌ​ដែលមាន​ការផ្លាស់ប្តូរ​ខុសពី​លក្ខណៈ​ដើម​របស់​វា​។​


 
​ដោយ​មើលឃើញ​ពី​បញ្ហា និង​ហេតុផល​ខាងលើនេះ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) តែង​រង់ចាំ​បម្រើ និង​ផ្តល់ជូន​អតិថិជន​របស់​យើង នូវ​រថយន្ត និង​គ្រឿងបន្លាស់​សុទ្ធ​ល្អ និង​សេវាកម្ម​ពិសេស​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា​។ ដោយសារតែ​យើង​បាន​យល់ច្បាស់​ថា រថយន្ត​ដែល​សមស្រប​ត្រូវ​នឹង​ប្រទេស​កម្ពុជា ជា​រថយន្ត​ដែល​អតិថិជន​គួរ​ជ្រើសរើស​យកមកប្រើ​ប្រាស់ ដោយ​គ្មាន​ការសង្ស័យ​។ កត្តា​នេះហើយ ដែល​ជួយ​ឲ​អតិថិជន​អាច​សន្សំសំចៃ​ប្រាក់​បាន​យ៉ាងច្រើន និង​មិនចាំបាច់​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​របស់​ពួកគាត់ គិត​លើ​បញ្ហា​ផ្សេងៗ​របស់​រថយន្ត​ឡើយ​៕






 

© រក្សាសិទ្ធិដោយ thmeythmey.com