កីឡាអន្តរជាតិ
អន្តរជាតិ
​លោក Harrison គ្រូ​ថ្នាល​កីឡាករ​ជំនាន់ “៩២” របស់ Man Utd ស្លាប់​ក្នុង​អាយុ​៨១​ឆ្នាំ​
14, Feb 2019 , 5:30 pm        
រូបភាព
លោក Eric Harrison រាប់ពីស្តាំទី២
លោក Eric Harrison រាប់ពីស្តាំទី២
​អតីត​គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​យុវជន Manchester United និង​ជា​អ្នក​បណ្តុះបណ្តាល​ក្រុម​ជំនាន់​ឆ្នាំ​៩២ (Class of '92)  លោក Eric Harrison បានទទួល​មរណភាព​ក្នុង​អាយុ ៨១ ឆ្នាំ​។​


 
Harrison ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើ​ថា​មាន​ជំងឺ​វង្វេង​យៈ​ពេល​៤​ឆ្នាំ​មកហើយ​។ លោក​បាន​ស្លាប់​នៅ​រាត្រី​ថ្ងៃ​ពុធ ទី​១៣ ខែកុម្ភៈ​នេះ​ដោយមាន​ការប្រកាស​ពី​ក្រុមគ្រួសារ​របស់លោក​។​
 
Harrison បាន​ក្លាយជា​អ្នកគ្រប់គ្រង​ក្រុមយុវជន​របស់​ក្លិប Manchester United ក្នុង​ឆ្នាំ ១៩៨១ និង​ជា​អ្នកទទួលខុសត្រូវ​ដឹកនាំ​ក្រុម​ថ្នាល ហើយ​លោក​ជា​អ្នកបង្កើត​ក្រុមយុវជន​ជំនាន់​ឆ្នាំ​៩២ (Class of '92) ដែលមាន​កីឡាករ​ល្បីៗ​ដូចជា Ryan Giggs, Paul Scholes, David Beckham, Nicky Butt, Phil Neville និង Gary Neville​។​


 
​ក្រៅពី​តំណែង​នេះ អតីត​អ្នកចាត់ការ​សញ្ជាតិ​អង់គ្លេស​នេះ​ក៏បាន​ចំណាយពេល ៤ ឆ្នាំ​ធ្វើជា​ជំនួយការ​លោក Mark Hughes ក្នុងការ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​វែ​លិ៍​ផងដែរ​។​
 
 ក្លិប Manchester United ក៏បាន​បង្ហាញ​ពី​ការចូលរួម​មរណទុក្ខ​ក្រុមគ្រួសារ​លោក Harrison ផងដែរ​។ ចំណែក​អតីត​អ្នកចាត់ការ​ក្រុម Man Utd លោក Sir Alex Ferguson បាន​សម្តែង​ការគោរព​ចំពោះ​លោក Harrison នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​នេះ ដោយ​រៀបរាប់ថា​បុរស​ដែលមាន​កំណើត​នៅ​តំបន់ Yorkshire នេះ​គឺជា​គ្រូបង្វឹក​ដ៏​អស្ចារ្យ​ម្នាក់​របស់​យើង​៕
 

Tag:
 បាល់ទាត់​
  Eric Harrison
  Class of \'92
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com