ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បុគ្គល​៣​ប្រភេទ​នេះ ងាយ​ប្រឈមមុខ​នឹង​មហារីកក្រពះ​ណាស់​
15, Feb 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​មនុស្ស​៣​ប្រភេទ​ដែល​ងាយ​ប្រទះ​នឹង​ជំងឺ​មហារីកក្រពះ​ជាខ្លាំង​។


 
​តើ​មាន​នរណា​ខ្លះទៅ​? 
 
1.​ ​បុគ្គល​ដែល​ជក់បារី​ក្នុង​រយៈពេល​យូរ ឬ​ញ៉ាំ​ស្រា​ក្នុង​រយៈពេល​យូរ ឬ​ចូលចិត្ត​ពិសារ​អាហារ​ដែល​ក្តៅ​ខ្លាំង ឬ​អាហារ​ដែល​អាំង និង​សម្បូរ​ទៅដោយ​អំបិល​ខ្ពស់ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​អ្នកជា​ខ្លាំង ដោយ​អាចធ្វើ​ឲ្យ​អ្នក​ងាយ​ប្រទះ​នឹង​ជំងឺមហារីក​ក្រពះ​ខ្លាំងណាស់​។​
 
2.​ ​ផ្ទះ​ដែល​ធ្លាប់មាន​សមាជិក​កើត​ជំងឺមហារីក​ក្រពះ នឹង​ងាយ​ធ្វើ​ឲ្យ​សមាជិក​ផ្សេង​កើត​ដូចគ្នា​។ ដូចនេះ ប្រសិន​ជាមាន​ប្រវត្តិ​ជំងឺ​មួយ​នេះ​ក្នុង​គ្រួសារ​អ្នក អ្នក​គួរតែ​ពិនិត្យ​ឲ្យ​បាន​ទៀងទាត់ ដើម្បី​អាច​ការពារ​អ្នក​ពី​ជំងឺមហារីក​ក្រពះ​នេះ​បាន​។​
 
3.​ ​បុគ្គល​ដែលមាន​ជំងឺ​រលាក​ក្រពះ ក៏​ងាយ​ប្រឈមមុខ​នឹង​ជំងឺមហារីក​ក្រពះ​ដែរ​។ ដូចនេះ អ្នក​គួរតែ​ពិនិត្យ​ក្រពះ​អ្នក​ឲ្យ​បាន​ទៀងទាត់​ដូចគ្នា ទើប​អ្នក​អាច​ការពារ និង​ព្យាបាល​បាន​ទាន់ពេលវេលា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com