ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ញ៉ាំ​អាហារ​ពេលព្រឹក សុខភាព​អ្នកនឹង​ធ្លាក់​ទ្រុឌទ្រោម​ខ្លាំង​
16, Feb 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផលវិបាក​ដែល​អ្នកនឹង​ប្រទះ​ពេលដែល​មិន​ពិសារ​អាហារ​ពេលព្រឹក​។ 


 
​តើ​មាន​អ្វី​ខ្លះទៅ​? 
 
1.​ ​នៅពេលដែល​អ្នក​មិន​ញ៉ាំ​អាហារ​ពេលព្រឹក​ក្នុង​រយៈពេល​យូរ នោះ​បេះដូង​អ្នកនឹង​ចាប់ផ្តើម​កើតមាន​បញ្ហា ដោយ​អាច​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ខ្ពស់​ជាមិនខាន​ឡើយ​។​
 
2.​ ​បើ​អ្នក​មិន​ចូលចិត្ត​បរិភោគ​អាហារ​ពេលព្រឹក អ្នកនឹង​ងាយ​កើតមាន​ជំងឺ​ទឹកនោមផ្អែម​ខ្លាំងណាស់ ដោយ​អត្រា​នៃ​ការកើត​គឺ​ខ្ពស់​ខ្លាំង​។​
 
3.​ ​អ្នក​មិនគួរ​ព្រោះតែ​ចង់បាន​រាង​ស្អាត ហើយ​មិន​ញ៉ាំ​អាហារ​ពេលព្រឹក​ឡើយ ព្រោះ​ពេលដែល​អ្នក​មិន​ពិសារ នោះ​អ្នកនឹង​ងាយ​ធាត់​ជាង​មុន​ទៅទៀត ដោយ​ពិបាក​ក្នុងការ​ស្គម​មកវិញ​ណាស់​។​
 
4.​ ​នៅពេលដែល​អ្នក​មិន​ញ៉ាំ​អាហារ​ពេលព្រឹក អ្នកនឹង​អាច​កើតមាន​ជំងឺ​ឈឺ​មួយ​ចំហៀង​ក្បាល ព្រោះ​ជាតិ​ស្ករ​ក្នុង​រាងកាយ​អ្នក​ធ្លាក់ចុះ​ជាខ្លាំង​។​
 
5.​ ​បើ​អ្នក​មិន​ពិសារ​អាហារ​ពេលព្រឹក រាងកាយ​អ្នកនឹង​ខ្វះ​សារធាតុចិញ្ចឹម ដោយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ចុះខ្សោយ​បាន​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​សុខភាព​អ្នក​មិន​រឹងមាំ​ឡើយ ងាយ​កើត​ជំងឺ​ខ្លាំងណាស់​។ ដូចនេះ អ្នក​គួរតែ​ញ៉ាំ​អាហារ​ពេលព្រឹក ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com