ជាតិ
តារាល្បីៗ
សោកស្តាយ! ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ ផ្លុង មឿក ទទួលមរណភាពក្នុងអាយុ៨៦ឆ្នាំ
× លោក ផ្លុង មឿក អ្នកចម្រៀងអាយ៉ៃជើងចាស់ បានទទួលមរណភាពក្នុងអាយុ៨៦ឆ្នាំ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ នៅពេទ្យព្រះកេតុមាលា បន្ទាប់ពីធ្លាក់ខ្លួនឈឺអស់រយៈពេលជាច្រើនឆ្នាំ។
«លោកពុក ផ្លុង មឿក បានទទួលមរណភាពហើយ គាត់លាពីពួកយើងរហូតហើយ បងប្អូនដ៏សែនកំសត់ទាំងអស់គ្នាអើយ»។ នេះជាការរៀបរាប់របស់លោក ផ្លុង រស្មី ដែលជាកូនប្រុស នៅលើគណនីហ្វេសប៊ុករបស់ខ្លួន។
បើតាមក្រុមគ្រួសារ សពនឹងតម្កល់ធ្វើបុណ្យនៅវត្តស្វាយពពែរ។
ព្រឹទ្ធាចារ្យ ផ្លុង មឿក មានកំណើតស្រុកអង្គស្នួល ខេត្តកណ្តាល។ លោកធ្លាប់បានបួសរៀនតាំងពីក្មេង ហើយធ្លាប់ឆ្លងកាត់អាជីពជាជាងកាត់សក់ ជាងមាស និងមុខរបរផ្សេងៗ។ លោកមាននិស្ស័យផ្នែកសិល្បៈតាំងពីក្មេងផងដែរ ដោយមានសមត្ថភាពច្រៀងអាយ៉ៃ បទសម័យ ប្រពៃណី សំដែងល្ខោន បាសាក់ យីកេ កំប្លែង និងចេះប្រើឧបករណ៍តន្ត្រីមួយចំនួន។
© រក្សាសិទ្ធិដោយ thmeythmey.com