កំណាព្យ
ជាតិ
អុីប៊ីអេ (EBA) គង់តែបាត់ រូបថត AFP៖ (ស្តាំ) ប្រធានគណៈកម្មការអឺរ៉ុប លោក ហ្សង់ ក្លូដ ចាំងគើ (Jean-Claude Juncker) ចាប់ដៃស្វាគមន៍សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) នៅចំពោះមុខលោកប្រធានក្រុមប្រឹក្សាអឺរ៉ុប ដូណាល់ ទុស (Donald Tusk) (កណ្តាល) នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅទីក្រុងព្រុចសែល កាលពីថ្ងៃទី១៨ខែតុលាឆ្នាំ២០១៨។
×
កំណាព្យនិពន្ធដោយ៖ លោក ង៉ោ សុថាត
១. ឥឡូវកម្ពុជាធូរធារជាងមុន កាតព្វកិច្ចពន្ធត្រូវពិនិត្យហើយ
មិនយូរមិនឆាប់ចៀសមិនរួចឡើយ ត្រៀមខ្លួនឱ្យហើយពេលនេះតែម្ដង។
២. រឿងEBAគង់តែបាត់បង់ ត្រូវកែទម្រង់ផ្ទៃក្នុងទ្វេដង
ដើម្បីឯករាជ្យអធិបតេយ្យផង ដោះស្រាយគ្រប់គ្រងភាពខ្វះចន្លោះ។
៣. អឺរ៉ុបធ្លាប់ជួយគ្រាយើងក្រក្រី កុំខកចិត្តថ្វីឬស្ដីលើសលោះ
តបតាមបច្ចេកទេសពាក្យពេចន៍ពីរោះ រក្សាកិត្តិយសមិត្តភាពនឹងគ្នា។
៤. បើត្រូវសម្រេចផ្ដាច់EBA អឺរ៉ុបគួរតែយល់ដល់ប្រជា
គូរគិតពិនិត្យលទ្ធភាពរួមគ្នា រៀបចំផែនការបញ្ចប់សមរម្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com