ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
២៥ខេត្ត/រាជធានី
Mercedes-Benz នឹង​បង្ហាញ​កំណប់​ទេសចរណ៍​ដែល​គេ​មិនសូវ​ស្គាល់ និង​ពង្រីក​សក្តានុពល​ដែលមាន​ស្រាប់​ឲ្យ​កាន់តែ​រស់​រវើក​
15, Feb 2019 , 2:15 pm        
រូបភាព
 ភ្នំពេញ​៖ លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ នៃ​ក្រុមហ៊ុន Star Auto Cambodia ពន្យល់​ពី​មូល​ហេតុដែល​រៀបចំ​កម្មវិធី «Mercedes-Benz និង កំណប់​អាថ៌កំបាំង​» នេះ ក្នុង​គោលបំណង ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គាល់​តំបន់​ទេសចរណ៍​សក្តានុពល និង​ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក​។ ប្រជាពលរដ្ឋ ដែល​ទៅ​កម្សាន្ត​នៅ​បរទេស​នឹង​ងាក​មក​កម្សាន្ត​នៅតាម​តំបន់​សក្តានុពល​ទេសចរណ៍​ក្នុងស្រុក​វិញ ហើយ​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ទេសចរណ៍​ទាំងនោះ​នឹង​ទទួលបាន​ផល​ពី​កម្មវិធី «Mercedes-Benz និង កំណប់​អាថ៌កំបាំង​» ។​

 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​ក្រុមការងារ «Mercedes-Benz និង កំណប់​អាថ៌កំបាំង​» ជាមួយ​លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ នៃ​ក្រុមហ៊ុន Star Auto Cambodia ដូចតទៅ​៖


 
​សម្រាប់​បេសកកម្ម​លើក​ទី​៤ កម្មវិធី «Mercedes-Benz និង កំណប់​អាថ៌កំបាំង​» នឹងធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ដែល​ស្ថិត​ក្នុងស្រុក​ថ្មបាំង ខេត្តកោះកុង នៅ​ថ្ងៃទី​១៨-២០ កុម្ភៈ​ខាងមុខនេះ លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ នៃ​ក្រុមហ៊ុន Star Auto Cambodia រៀបរាប់​ពី​សកម្មភាព​នៃ​បេសកកម្ម​លើក​ទី​៤​នេះ ថា ក្រុមការងារ​នឹង​ទៅ​ទស្សនា​និង​ផ្ដល់​យក​ទិដ្ឋភាព​ទឹកជ្រោះ​, សត្វ​ស្លាប​, ល្អាង​ប្រចៀវ​, ទឹកធ្លាក់​អូរ​ទឹក​វេទ​, ពាង​បុរាណ​, ផ្នូរ​បុរាណ និង​កន្លែង​ទេសចរណ៍​ផ្សេងៗ​ទៀត​នៃ​សហគមន៍​ជី​ផាត​នេះ​។​
 
​លោក ឃុន ចាន់ថា ជឿជាក់ថា តាមរយៈ​ការស្វែងរក និង​គាស់កកាយ​កំណប់​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា នេះ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ទៅ​កម​ន្សា​ន្ត​នៅ​តំបន់​ទេសចរណ៍ធម្មជាតិ​នៅ​បរទេស នឹង​ប្តូរ​មក​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍ធម្មជាតិ​ក្នុងស្រុក​ដែល​ធ្វើ​ឲ្យ​ពួកគាត់​អាច​ដឹង​ពី​សក្តានុពល​ទេសចរណ៍​ទាំងនោះ​ផងដែរ​។ ជាពិសេស ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ទេសចរណ៍​ដែល​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បាន​ផ្សព្វផ្សាយ ហើយ​មាន​ភ្ញៀវ​ទេសចរណ៍​ទៅ​កម្សាន្ត ពួកគាត់​នឹង​ទទួលបាន​ផល​ទាំងនោះ​។​


 
​សូមបញ្ជាក់ថា បេសកកម្ម​លើក​ទី​១, ទី​២, ទី​៣ និង​ទី​៤​នៃ​កម្មវិធី «Mercedes-Benz និង កំណប់​អាថ៌កំបាំង​»​នេះ ជា​បេសកកម្ម​ដែល​រៀបចំ និង​គាំទ្រ​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News និង​គាំទ្រ​ដោយ​ក្រសួង​ទេ​ចរណ៍​។ បេសកកម្ម​លើក​ទី​១ នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ក្រុមការងារ​បានធ្វើ​ដំណើ​រ​ទៅកាន់​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ក្នុង​ខេត្តពោធិ៍សាត់​, បេសកកម្ម​លើក​ទី​២ ធ្វើដំណើរ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ និង​បេសកកម្ម​លើក​ទី​៣ ធ្វើដំណើរ​ទៅកាន់​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា និង​ទេសចរណ៍​ប្រពៃណី​-​វប្បធម៌​ជនជាតិដើម​ភាគតិច នៅ​ខេត្តរតនគិរី​៕

© រក្សាសិទ្ធិដោយ thmeythmey.com