ជាតិ
សង្គមជាតិ
អភិបាលខណ្ឌ​ឫស្សីកែវ ប្រាប់​ឲ្យ​ពលរដ្ឋ​រុះរើ​សំណង់​លើដី​ប្រឡាយ​អូរ​វែង ដើម្បី​ស្ថាបនា​សា​ឡើងវិញ​
15, Feb 2019 , 8:19 pm        
រូបភាព
លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ ។ រូបពីហ្វេសប៊ុករបស់លោក
លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ ។ រូបពីហ្វេសប៊ុករបស់លោក
ដោយ:
​ភ្នំពេញ​៖ អភិបាលខណ្ឌ​ឬ​ស្សី​កែវ បាន​បង្គាប់​ឲ្យ​ពលរដ្ឋ​ដែល​រស់នៅ​លើដី​ប្រឡាយ​អូរ​វែង នៅក្នុង​ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ត្រូវ​រុះរើ​សំណង់​គ្រប់​ប្រភេទ​ណា​ដែល​រំលោភ​ដី​ប្រឡាយ​ជាបន្ទាន់ ដើម្បី​ស្តារ​សាជាថ្មី និង​ស្ថាបនា​ផ្លូវ​សងខាង​ប្រឡាយ​។​

 
​លោក ជា ពិសី អភិបាលខណ្ឌ​ឬ​ស្សី​កែវ បាន​បញ្ជាក់ថា គម្រោង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រឡាយទឹក ផ្លូវថ្នល់ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ធានាបាន​នូវ​សោភ័ណភាព​ទីក្រុង និង​បង្ការ​ទប់ស្កាត់​ការរំលោភ​យក​ដី​ប្រឡាយ​សាធារណៈ​របស់​រដ្ឋ​។ 
 
​ក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ ដែល​ចុះហត្ថលេខា​ដោយ​លោក ជា ពិសី បាន​ចាត់​ឲ្យ​ក្រុមការងារ​ចម្រុះ​ចុះ​ធ្វើការ​វាស់វែង និង​បោះគោល​កំណត់​ទំហំ​ប្រឡាយ​អូ​វែង​រួចមកហើយ ។ ប៉ុន្តែ​ជា​លទ្ធផល​លោក​សង្កេតឃើញថា ពលរដ្ឋ​មួយចំនួន​បាន​ចាក់ដី និង​សាងសង់​សំណង់​ផ្សេងៗ ដែល​រំលោភ​លើដី​ប្រឡាយ​យ៉ាង​បំពាន​។ 
 
​ជាមួយគ្នានេះ​លោក ជា ពិសី បាន​ទុក​រយៈពេល​១៥​ថ្ងៃ គឺ​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ ដើម្បី​ឲ្យ​ពលរដ្ឋ​រុះរើ​សំណង់​ទាំងឡាយ ដែល​រំលោភ​លើដី​ប្រឡាយ ដើម្បី​ផ្តល់​ភាពងាយស្រួល​ឲ្យ​គ្រឿងចក្រ​ចូល​ឈូសឆាយ និង​ការធ្វើ​បុក​ស៊ី​ផាយ​ស្ថាបនា​ប្រឡាយ និង​ស្ថាបនា​ផ្លូវ​ស្រប​ខាង​ប្រឡាយ​។ 
 
​អភិបាលខណ្ឌ​ឬ​ស្សី​រូបនេះ ក៏បាន​ប្រាប់​ដល់​លោក​ចៅសង្កាត់​ច្រាំង​ចំរេះ​ទី​១ ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ឲ្យ​បាន​ទូលំទូលាយ​ទៅ​ពលរដ្ឋ ដែល​កំពុង​រស់នៅក្នុង​តំបន់​នោះ ។ ជាពិសេស​គ្រប់គ្រង​ដី​នៅជាប់​មាត់​ប្រឡាយ​ឲ្យ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​ខ្ពស់​៕  
 

Tag:
 ខណ្ឌ​ឬ​ស្សី​កែវ​
 ​សំណង់​
 ​ប្រឡាយ
© រក្សាសិទ្ធិដោយ thmeythmey.com