ពីនេះ ពីនោះ
«​ច្រគាង​» និង​«​ចង្កៀង​» មានន័យ​ខុសគ្នា ឬ​ដូចគ្នា​?
16, Feb 2019 , 7:29 am        
រូបភាព
​អត្ថន័យ​របស់ «​ច្រគាង​» គឺ​មានន័យ​ខុសគ្នា​នឹង​ពាក្យ «​ចង្កៀង​»​។ «​ច្រគាង​» មានន័យថា ដែល​មិនមាន​របៀបរៀបរយ មិនមាន​សណ្តាប់ធ្នាប់​។ ចំណែក «​ចង្កៀង​»  គឺជា​ប្រដាប់​ដាក់​ខ្លាញ់ ឬ​ប្រេង​អុជ​បំភ្លឺ​។



​ពាក្យ​«​ច្រគាង​» ក្នុង​វចនានុក្រម​ខ្មែរ មានន័យថា ទទឹងទទែង ដែល​មិន​រៀបរយ​។ អង្គុយ​ច្រគាង​កណ្តាលផ្លូវ​ដើរ គឺ​អង្គុយ​ឥត​សណ្តាប់ធ្នាប់​។ 
 
​សម្រាប់​ពាក្យ «​ចង្កៀង​» គេ​អាច​ប្រើ​នៅក្នុង​ន័យ​ថា និយាយ​បញ្ឆិតបញ្ឆៀង​លូកនាយលូកអាយ​ញយៗ​ដោយ​ទទូច ដើម្បី​ឲ្យ​អ្នក​ស្តាប់​ចុះសម្រុង​តាម​ខ្លួន វា​ប្រដូច​នឹង​គេ​កៀង​សត្វ​ឲ្យ​ចូលទៅ​កាន់​ទី​តាម​បំណង​ខ្លួន​។ វា​ចេះតែ​និយាយ​ចង្កៀង​ឲ្យ​ខ្ញុំ​លង់គំនិត​ស្លុង​ស៊ប់​ទៅតាម​គំនិត​វា​។ ពាក្យ «​ចង្កៀង​»  ប្រើ​ក្នុងន័យ​ម្យ៉ាងទៀត គឺជា​ប្រដាប់​ដាក់​ខ្លាញ់ ឬ​ប្រេង សម្រាប់​បំភ្លឺ​នៅពេល​រាត្រី​៕
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com