អត្ថបទពាណិជ្ជកម្ម
ធនាគារពាណិជ្ជ ឈី​ហ្វ របស់​ហុងកុង នឹង​បើក​សាខា​ទី​៣​របស់ខ្លួន​នៅ​ផ្សារ​អូឡាំពិក ក្នុងពេល​ឆាប់ៗ​នេះ​
15, Feb 2019 , 4:03 pm        
រូបភាព
(​ភ្នំពេញ​)៖ ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក ជា​ធនាគារ​ដែលមាន​ផលិតផល និង​សេវាកម្ម គណនី​ប្រាក់​បញ្ញើ ប្រាក់កម្ចី​ជា​បុគ្គល ប្រាក់កម្ចី​ពាណិជ្ជកម្ម និង​ហិរញ្ញប្បទាន ពាណិជ្ជកម្ម​ជាដើម ដែលមាន​លក្ខណៈពិសេស​គួរឱ្យ​ទាក់ទាញ និង​ច្នៃប្រឌិត​ខ្ពស់​បាន​ពង្រីក​វិសាលភាព​របស់ខ្លួន​បន្ថែម​ទៀត​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ នៅក្នុងពេល​ឆាប់​ខាងមុខនេះ ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក នឹង​បើកសម្ពោធ​សាខា​ទី​៣​របស់ខ្លួន នៅ​ផ្សារ​អូឡាំពិក​។​
 
​វត្តមាន​របស់ ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក នៅក្នុង​វិស័យ​ធនាគារ​របស់​ប្រទេស​កម្ពុជា នឹង​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​គ្នា​ទៅវិញទៅមក​ដល់​ប្រជាជន​កម្ពុជា និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ពិសេស​វា​ក៏​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់ ពី​ទំនាក់ទំនង​ទ្វេភាគី និង​ទំនាក់ទំនង​មិត្តភាព រវាង​កម្ពុជា និង​ទីក្រុង​ហុងកុង​ផងដែរ​។​


 
​ធនាគារ​មាន​ការិយាល័យ​កណ្តាល អាគារ​លេខ សេ​០១ ផ្លូវ​អ៊ែ​១១ កែង​នឹង​ផ្លូវ​៧០ ភូមិ​១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ សាខា​ច្បារអំពៅ អាគារ​វិមាន​កែវចរណៃ ដី​ឡូ​លេខ​១០៥​បេ ផ្លូវជាតិ​លេខ​០១ ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ហើយ​ឆាប់ៗ​នេះ សាខា​ទី​៣​នៅ​ផ្សារ​អូឡាំពិក ៕










 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com