អត្ថបទពាណិជ្ជកម្ម
រូបមន្តសម្ងាត់របស់ហាងកាហ្វេល្បីៗនៅថៃ ត្រូវបានលាតត្រដាង
× កាលពីថ្មីៗនេះ វីដេអូស្ពតពាណិជ្ជកម្មថ្មី និងគួរឲ្យចាប់អារម្មណ៍មួយ រួមសហការគ្នា រវាងតារាល្បីប្រចាំប្រទេសកម្ពុជា និងប្រទេសថៃ បានបង្ហោះនៅលើបណ្តាញសង្គម។ វីដេអូនោះ ក៏ត្រូវបានចែករំលែកជាបន្តបន្ទាប់យ៉ាងកក្រើកផងដែរ។ វីដេអូស្ពតនោះ បានបង្ហាញពីរូបមន្តសម្ងាត់របស់ហាងកាហ្វេ និងភេសជ្ជ:ល្បីៗពីប្រទេសថៃ។
ចង់ដឹងថា រូបមន្តសម្ងាត់នោះជាអ្វី និងហេតុអ្វីបានជាលក់ដាច់ម្ល៉េះ? សូមទស្សនាវីដេអូខាងក្រោមនេះ៖
វត្តមានរបស់អ្នកនាង យុគ ចិន្ដា សហការជាមួយតារាថៃដ៏ល្បី លោក ចាកគ្រិត យ៉ាណាម បានបង្ហាញនូវរូបមន្តសម្ងាត់មួយ ដែលម្ចាស់ហាងកាហ្វេទាំងអស់គ្នាគួរដឹង ដើម្បីបង្កើនរសជាតិកាហ្វេ និងភេសជ្ជ: ឲ្យកាន់តែឈ្ងុយឆ្ងាញ់ លក់កាន់តែដាច់ និងទទួលបានអតិថិជនកើនឡើងកាន់តែច្រើន។
អ្វីដែលប្លែក និងអស្ចារ្យក្នុងស្ពតពាណិជ្ជកម្មនោះ គឺរូបមន្តសម្ងាត់នៅខាងលើ ដែលជាផលិតផលនាំចូលដោយក្រុមហ៊ុន F&N Dairies Thailand ពីប្រទេសថៃ គឺទឹកដោះគោស្រស់ ធីផត អ៊ិចស្ត្រា ដែលធ្វើឲ្យភេសជ្ជៈរបស់អ្នកកាន់តែឈ្ងុយឆ្ងាញ់ ដោយគ្រាន់តែចាក់បន្ថែមពីលើ បន្ទាប់ពីឆុងជាមួយទឹកដោះគោខាប់ធីផតរួចជាការស្រេច។
ផលិតផលទឹកដោះគោខាប់ ធីផត និងទឹកដោះគោស្រស់ធីផត អ៊ិចស្ត្រា ជាផលិតផល ដែលមានគុណភាពល្អ និងលក់ដាច់ ។ ធីផតទាំងគូនេះ មានដាក់លក់នៅតាមបញ្ជរលក់ទំនិញរបស់ផ្សារទីប្រជុំជន ផ្សារទំនើប និងហាងលក់ចាប់ហួយនៅតាមផ្ទះជាដើម។ សម្រាប់អតិថិជនទាំងអស់ ក៏អាចរកជាវបាននៅគ្រប់ទីតាំងទាំងអស់នោះបានផងដែរ។
គួរបញ្ជាក់ដែរថា ទឹកដោះគោស្រស់ ធីផត អ៊ិចស្ត្រា គឺជារូបមន្តសម្ងាត់ ដែលធ្វើឲ្យភេសជ្ជៈរបស់អ្នកកាន់តែឈ្ងុយឆ្ងាញ់ (រូបមន្តមកពីប្រទេសថៃ) ដែលជាឱកាសពិសេសសម្រាប់ម្ចាស់ហាងកាហ្វេទាំងអស់គ្នា អាចក្លាយជាអ្នកលក់បន្តបាន និងទទួលបានប្រាក់ចំណេញបន្ថែម៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com