កីឡាអន្តរជាតិ
អន្តរជាតិ
Juventus ហ៊ាន​ចាយលុយ​៥៧​លាន​ដុល្លារ និង​ថែម Dybala ម្នាក់ទៀត ដើម្បី​យក Salah ពី Liverpool
15, Feb 2019 , 4:59 pm        
រូបភាព
Juventus ហ៊ាន​ឲ្យ Paulo Dybala ព្រមទាំង​ប្រាក់ ៥៧​លាន​ដុល្លារ​អាមេរិក​ទៅ Liverpool ដើម្បី​ប្តូរ​យក Mohamed Salah ទៅកាន់​ទឹកដី​អ៊ីតាលី​។​

 
​ក្រុម​រហស្សនាម​សេះបង្កង់​មានបំណង​យក​ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​អេ​ហ្ស៊ី​ប​រូបនេះ​ទៅ​ចាប់​ដៃគូ​ជាមួយ Cristiano Ronaldo នៅ​តំបន់​ប្រយុទ្ធ ដើម្បី​បំពេញ​មហិច្ឆតា​ដណ្តើមពាន​កំពូល​អឺរ៉ុប UEFA Champions League​។​
 
​យោងតាម​កាសែត​អ៊ីតាលី Tuttosport ម្ចាស់​ជើងឯក​អ៊ីតាលី Serie A គ្រោង​នឹងដាក់​ដេញថ្លៃ​ក្នុងតម្លៃ​ខ្ពស់​មួយ​ក្នុងការ​នាំយក Salah ម្ចាស់​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ទ្វី​អាហ្វ្រិក​ពី​ហង្ស​ក្រហម​ដោយ​ហ៊ាន​ផ្តល់​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Dybala វ័យ​២៥​ឆ្នាំ និង​លុយ​៥៧​លាន​ដុល្លារ​អាមេរិក​ថែមទៀត​។​
 
Salah អាយុ​២៦​ឆ្នាំ ធ្លាប់​លេង​តទល់​នឹង Juventus អំឡុង​នៅ​ជា​សមាជិក​ក្រុម Fiorentina កាល​ឆ្នាំ ២០១៥ ដោយ​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ម្នាក់ឯង ដែល​ធ្វើ​ឲ្យ​ក្រុម​លោក Massimiliano Allegri ស្គាល់​បរាជ័យ​ក្នុងផ្ទះ​ខ្លួនឯង​ជា​លើកដំបូង​ផងដែរ​។​
 
​ដ្បិត​ចង់​បង្កើត​ប្រវត្តិសាស្ត្រ​របស់ខ្លួន​បន្ថែម​ទៀត ក្លិប​យក្ស​អ៊ីតាលី​មួយ​នេះ​ហ៊ាន​លះបង់ Dybala ដែលមាន​តម្លៃ​ខ្លួន​ខ្ទង់រយ​លាន​ដុល្លារ​ដែរនោះ ខណៈ Liverpool ក៏បាន​បង្ហាញ​តម្លៃ​ទិញ​ផ្តាច់​កិច្ចសន្យា​របស់ Salah ផងដែរ រហូតដល់ ២២៦​លាន​ដុល្លារ​អាមេរិក​ឯណោះ​៕
 

Tag:
 បាល់ទាត់​
  Juventus
  Liverpool
  Mohamed Salah
  Paulo Dybala
© រក្សាសិទ្ធិដោយ thmeythmey.com