ពាក្យ «​ត្រដោះ និង​ត្រដុស​» មានន័យ​ខុសគ្នា​ដូចម្តេច​?
ពីនេះ ពីនោះ / មិនយល់...!
ពាក្យ «​ត្រដោះ និង​ត្រដុស​» មានន័យ​ខុសគ្នា​ដូចម្តេច​?
17, Feb 2019 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ «​ត្រដោះ និង​ត្រដុស​» សម្រាប់​ប្រើ​ក្នុងន័យ​ផ្សេងគ្នា បើទោះបី​ពាក្យ​ទាំងពីរ​នេះ មាន​សូរសព្ទ​ដូចគ្នា​ក៏ដោយ​។ តើ​រវាង​ពាក្យ​ទាំងពីរ​នេះ មាន​អត្ថន័យ និង​ការប្រើប្រាស់​ខុសគ្នា​ដូចម្តេច​?



​តាម​ការបញ្ជាក់​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «​ត្រដោះ​» មានន័យថា ស្រាយ រុះ​សូត្រ ឬ​អំបោះ ដែល​ចំពាក់​ទាក់​ចាក់ស្រេះ ឲ្យ​មាន​របៀប​ស្រួល​ល្អ​ឡើងវិញ​។ «​ត្រដោះ​» ជា​កិរិយាសព្ទ ក៏មាន​ពាក្យ​មួយទៀត​ដែលមាន​ន័យ​ដូចគ្នា ហើយ​អាច​ប្រើ​បាន​មួយណា​ក៏បាន​ដែរ ពាក្យ​ទាំងនោះ​មានដូចជា​«​សសោះ​» សសោះអំបោះ សសោះសូត្រ ជាដើម​។​
 
​ចំណែក​កិរិយាសព្ទ «​ត្រដុស​» វិញ​មានន័យថា ដុស ,​កកិត​។ ជា​ពាក្យ​ក្លាយ​ពី​ពាក្យ «​ដុស​» មានន័យថា ខាត់​, រំលីង​, ពួត​, ជម្រះ​ដោយ​សាប៊ូ​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com