«​ដុំថ្ម​អច្ឆរិយ​»​មិន​លិច​ទឹក នៅតាម​ផ្លូវទឹក​ទៅ​រមណីយដ្ឋាន​ជី​ផាត​
ជាតិ
បទសម្ភាសន៍
២៥ខេត្ត/រាជធានី
«​ដុំថ្ម​អច្ឆរិយ​»​មិន​លិច​ទឹក នៅតាម​ផ្លូវទឹក​ទៅ​រមណីយដ្ឋាន​ជី​ផាត​
16, Feb 2019 , 9:29 pm        
រូបភាព
​ភ្នំពេញ​៖ នៅក្នុង​បទ​សម្ភាស​ជាមួយ​ក្រុមការងារ​កម្ម​វិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា ប្រសិនបើ​ធ្វើដំណើរ​ទៅ​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផា​តនៃ​ស្រុក​ថ្មបាំង ខេត្តកោះកុង ដោយ​ប្រើ​មធ្យោបាយ​តាមផ្លូវ​ទឹក នឹង​ឃើញ​មាន​ដុំថ្ម​អណ្តែត​មួយកន្លែង បើទោះជា​ទឹក​ឡើង​ខ្ពស់​យ៉ាងណា​ក៏​មិន​លិច​ដែរ​។ លោក​រដ្ឋមន្ត្រី​ដែល​ធ្លាប់បាន​ធ្វើដំណើរ​តាមផ្លូវ​ទឹក​ទៅ​ទស្សនកិច្ច​នៅ​ជី​ផាត បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា នៅលើ​ថ្មអណ្តែត​នោះ​មាន​អាស្រម​អ្នកតា ហើយ​ថ្ម​នេះ​ជា​អច្ឆរិយ​មួយ​ដែល​គេ​ឆ្ងល់​គ្រប់គ្នា​។

 
សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខ្លី ដែល​លោក​រដ្ឋមន្ត្រីក្រសួង​ទេ​ចរណ៍​បានផ្តល់​បទ​សម្ភាស​ដល់​ក្រុមការងារ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ដែល​ក្រុមការងារ​នឹងធ្វើ​ដំណើរ​ទៅ​ស្វែងរក និង​គាស់កកាយ​កំណប់​ទេសចរណ៍​នៅ​តំបន់​អេកូ​ទេសចរណ៍​ជី​ផាត​បន្ថែមទៀត នៅ​ថ្ងៃទី​១៨-២០ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខនេះ ដូចតទៅ​៖
 
 
«​ជី​ផាត​» ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ល្អ​មួយ​ដែល​ស្ថិតនៅក្នុង​ខេត្តកោះកុង​។ សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ជាទី​កម្សាន្ត​បែប​ធម្មជាតិ​ស្ថិតនៅ​ទិសនិរតី​នៃ​ប្រទេស​កម្ពុជា ដែល​អមដោយ​សម្រស់​ទឹកជ្រោះ​, ជិះទូក​គយគន់​ថ្ងៃ​លិច​, អំពិលអំពែក និង​សត្វ​ស្លាប​តាម​ដងព្រែក​សមុទ្រ​, ល្អាង​ប្រចៀ​ង​, ទី​ឈ្វេងយល់​ពាង​បុរាណ និង​ផ្នូរ​បុរាណ​ដែលមាន​អាយុកាល​ជាង​៥០០​ឆ្នាំ​។​ល​។ ទាំងនេះ គឺជា​គោលដៅ​នៃ​បេសកកម្ម​លើក​ទី​៤ ដែល​ក្រុមការងារ​ត្រៀម​ទៅ​ផ្តិត​យក​ទស្សនីយភាព​នៃ​សក្តានុពល​អេកូ​ទេសចរណ៍​ជី​ផាត​ដ៏​ល្អ​ឯក នេះ ផ្សព្វផ្សាយ​ជូន​ប្រិយមិត្ត​ដែល​តាមដាន​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នៅ​ថ្ងៃទី​១៨-២០ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខនេះ​។​
 
​សូម​រម្លឹកថា កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News និង​គាំទ្រ​ដោយ​ក្រសួង​ទេ​ចរណ៍ ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គាល់​តំបន់​ទេសចរណ៍​សក្តានុពល ដែល​ត្រូវគេ​មើលរំលង​, ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក និង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ទាំងនោះ​ឲ្យ​កាត់​តែ​ល្បីល្បាញ​មួយកម្រិត​ទៀត​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com