អត្ថបទពាណិជ្ជកម្ម
អ្នករៀប​អាពាហ៍ពិពាហ៍​ថ្មីថ្មោង សូម​ពិនិត្យមើល​លទ្ធផល​នៃ​ការចាប់​រង្វាន់​លើក​ទី​១​ពី​ស្រា​បៀរ​កម្ពុជា​
16, Feb 2019 , 6:03 pm        
រូបភាព
ភ្នំពេញ​ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៩៖  គ្រាន់តែ​ចូលដល់​ខែ​នៃ​ក្តី​ស្រឡាញ់​ភ្លាម ស្រា​បៀរ​កម្ពុជា​មិន​បង្អង់​យូរ​ធ្វើ​ការចាប់​រង្វាន់​អាពាហ៍ពិពាហ៍​លើក​ទី ១ ភ្លាម​ចំនួន ជិត ៤០០ រង្វាន់ សម្រាប់​គូរ​ស្វាមី​ដែល​ទើបតែ​រៀប​អាពាហ៍ពិពាហ៍​រួច ហើយ​បាន​ជាវ ស្រា​បៀរ​កម្ពុជា សម្រាប់​ភ្ញៀវ​អាពាហ៍ពិពាហ៍​របស់​ពួកគេ​កន្លងមក​។

​រង្វាន់​ទាំងអស់នោះ​រួមមាន​ទឹកប្រាក់ ៥០០០ ដុល្លារ ចំនួន ៥ រង្វាន់ ទឹកប្រាក់ ១០០០ ដុល្លារ ចំនួន ២៥ រង្វាន់ ម៉ាស៊ីន​បោកគក់ ម៉ាស៊ីនត្រជាក់ និង ទូរទស្សន៍​ជាច្រើន​រង្វាន់​។​
​ដូច្នេះ​សូម​អតិថិជន​ដែលជា​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់ សូម​ពិនិត្យ​រក​ឈ្មោះ​របស់ខ្លួន និង ប្តី ឬ ប្រពន្ធ ដើម្បី​ចាប់ផ្តើម​ធ្វើការ​ទំនាក់ទំនង​បើក​រង្វាន់​ពី​ក្រុមហ៊ុន​ផ្ទាល់ តាមរយៈ​ទូរស័ព្ទ​លេខ ០៦៧ ៩០២ ៩០២ ដើម្បី​បញ្ជាក់​អំពី​ឯកសារ ដែល​ត្រូវយក​ភ្ជាប់​មកជា​មួយ​ដើម្បី​ធ្វើ​ការបើក​រង្វាន់​។

​ខ្មែរ ប៊ែ​វើ​រី​ជិ​ស (Khmer Beverages) ជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​កូន​ខ្មែរ ១០០% ហើយក៏​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន ជីប ម៉ុង ដោយ​ផលិត​ស្រា​បៀរ​កម្ពុជា ស្រា​បៀរ​អ៊ិ​ច​ស្ត្រា​ស្តោ​ត Barrley Black ស្រា​បៀរ​គូ​ដូ (Kudo) ទឹកក្រូច អាយ​ស៍ (IZE) ទឹក​ផ្លែឈើ​ជូ​ប (Joop) ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (Wurkz) និង​ទឹក​សុទ្ធ​កម្ពុជា (Cambodia Water)៕



























© រក្សាសិទ្ធិដោយ thmeythmey.com