កីឡាជាតិ
ជាតិ
AFF U22 បើកឆាក​ពូ​ល A នៅថ្ងៃនេះ វៀតណាម ប៉ះ​ហ្វីលីពីន ថៃ​ជួប​ទី​ម័​រ​ខាងកើត​
17, Feb 2019 , 12:02 pm        
រូបភាព
កីឡាករទីម័រខាងកើត​ហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិ។ រូបថត FFC
កីឡាករទីម័រខាងកើត​ហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិ។ រូបថត FFC
ដោយ: ថ្មីៗ
​ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់​យុវជន​អាយុ​ក្រោម​២២​ឆ្នាំ​ប្រចាំ​តំបន់​អាស៊ាន AFF U22 Championship បើកឆាក​ពូ​ល A នា​ថ្ងៃអាទិត្យ ទី​១៧ ខែកុម្ភៈ នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​



​នា​វេលា​ម៉ោង​៣ និង​៣០​នាទី វៀតណាម ត្រូវ​តទល់​ជាមួយ​ហ្វីលីពីន មុនពេល​ថៃ ប៉ះ ទី​ម័​រ​ខាងកើត នា​វេលា​ម៉ោង​៦ និង​៣០​នាទី​។​

​កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ស្ថិតនៅក្នុង​ពូ​ល B ដោយ​ត្រូវ​ស្វាគមន៍​ម៉ាឡេស៊ី នា​ល្ងាច​ថ្ងៃ​ចន្ទ បន្ទាប់ពី​ជំនួប​រវាង​មី​យ៉ាន់​ម៉ា និង​ឥណ្ឌូណេស៊ី​៕


Tag:
 U22
© រក្សាសិទ្ធិដោយ thmeythmey.com