សុខភាព
អន្តរជាតិ
ហេតុអ្វីបានជាសត្វមូសចូលចិត្តបឺតឈាម?
× សត្វខ្លាជាសត្វមំសាសី បានន័យថាវាស៊ីតែសាច់ជាអាហារ។ ដំរីជាសត្វស៊ីតែចំណីរុក្ខជាតិប៉ុណ្ណោះ។ ចុះហេតុអ្វីបានជាមូលដែលជាសត្វតូចល្អិត ដែលចូលចិត្តហើររំខានជិតត្រចៀកយើង ចូលចិត្តតែបឺតឈាម?
មូសជាសត្វមួយដែលកាចសាហាវខ្លាំងណាស់។ វាមានមាឌតូច ងាយបង្កកំណើត ងាយរីកលូតលាស់ ថែមទាំងងាយចម្លងជំងឺផងដែរ។ វាមិនត្រូវការមាឌធំដូចតោដើម្បីសម្លាប់មនុស្សនោះទេ ប៉ុន្តែមានអ្នករងគ្រោះរាប់ម៉ឺននាក់ស្លាប់ដោយសារជំងឺឆ្លងដោយមូសក្នុងមួយឆ្នាំៗជុំវិញពិភពលោក។ សត្វតោ ឬខ្លាមិនដែលសម្លាប់មនុស្សច្រើនដូចនេះទេ។
តាមគេហទំព័រ Scientificamerican.com សត្វមូស ជារួមត្រូវការប្រូតេអ៊ីន និងជាតិដែកពីឈាមដើម្បីចិញ្ចឹមកូនរបស់វា។ មូសអាចមានអារម្មណ៍ឆេវឆាវកាន់តែខ្លាំងនៅពេលអាកាសធាតុក្តៅខ្លាំង មិនសូវមានទឹក ធ្វើឲ្យវាត្រូវការឈាមដើម្បីបន្តជីវិត និងការបន្តពូជ។ មូសញីអាចរស់នៅបានប្រហែលពី៤២ទៅ៥៦ថ្ងៃ។
ចំណែកឯមូសឈ្មោលអាចរស់បានប្រមាណតែ១០ថ្ងៃទេ។ ក្នុងមួយជីវិត មូសញីអាចពងបានជាង៥០០កូន។ មូសអាចដឹងពីវត្តមានរបស់មនុស្សដោយការស្រង់ក្លិនដង្ហើម។ មនុស្សបញ្ចេញកាបូនឌីអុកស៊ីត ដែលធ្វើឲ្យមានភាពងាយស្រួលសម្រាប់មូសក្នុងការចាប់យកទីតាំង។ ម្យ៉ាងទៀត វាក៏អាចដឹកពីកម្តៅដែលបំភាយចេញពីខ្លួនមនុស្សផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com