សុខភាព
អន្តរជាតិ
ហេតុអ្វី​បានជា​សត្វ​មូស​ចូលចិត្ត​បឺត​ឈាម​?
17, Feb 2019 , 11:50 pm        
រូបភាព
សត្វ​ខ្លា​ជា​សត្វ​មំសាសី បានន័យថា​វា​ស៊ី​តែ​សាច់​ជា​អាហារ​។ ដំរី​ជាស​ត្វ​ស៊ី​តែ​ចំណី​រុក្ខជាតិ​ប៉ុណ្ណោះ​។ ចុះ​ហេតុអ្វី​បានជា​មូល​ដែលជា​សត្វ​តូច​ល្អិត ដែល​ចូលចិត្ត​ហើរ​រំខាន​ជិត​ត្រចៀក​យើង ចូលចិត្ត​តែ​បឺត​ឈាម​?



​មូស​ជាស​ត្វ​មួយ​ដែល​កាច​សាហាវ​ខ្លាំងណាស់​។ វា​មាន​មាឌតូច ងាយ​បង្ក​កំណើត ងាយ​រីក​​លូតលាស់ ថែមទាំង​ងាយ​ចម្លងជំងឺ​ផងដែរ​។ វា​មិន​ត្រូវការ​មាឌធំ​ដូច​តោ​ដើម្បី​សម្លាប់​មនុស្ស​នោះទេ ប៉ុន្តែ​មាន​អ្នករងគ្រោះ​រាប់ម៉ឺន​នាក់​ស្លាប់​ដោយសារ​ជំងឺឆ្លង​ដោយ​មូស​ក្នុង​មួយឆ្នាំៗ​ជុំវិញ​ពិភពលោក​។ សត្វ​តោ ឬ​ខ្លា​មិនដែល​សម្លាប់​មនុស្ស​ច្រើន​ដូចនេះ​ទេ​។

​តាម​គេហទំព័រ Scientificamerican.com សត្វ​មូស ជារួម​ត្រូវការ​ប្រូតេអ៊ីន និង​ជាតិ​ដែក​ពី​ឈាម​ដើម្បី​ចិញ្ចឹម​កូន​របស់​វា​។ មូស​អាចមាន​អារម្មណ៍​ឆេវឆាវ​កាន់តែខ្លាំង​នៅពេល​អាកាសធាតុ​ក្តៅ​ខ្លាំង មិនសូវ​មានទឹក ធ្វើ​ឲ្យ​វា​ត្រូវការ​ឈាម​ដើម្បី​បន្តជីវិត និង​ការបន្ត​ពូជ​។ មូស​ញី​អាច​រស់​នៅបាន​ប្រហែល​ពី​៤២​ទៅ​៥៦​ថ្ងៃ​។​

​ចំណែកឯ​មូស​ឈ្មោល​អាចរ​ស់បាន​ប្រមាណ​តែ​១០​ថ្ងៃ​ទេ​។ ក្នុង​មួយជីវិត មូស​ញី​អា​ចពង​បាន​ជាង​៥០០​កូន​។ មូស​អាច​ដឹង​ពី​វត្តមាន​របស់​មនុ​ស្សដោ​យ​ការ​ស្រង់ក្លិន​ដង្ហើម​។ មនុស្ស​បញ្ចេញ​កាបូនឌីអុកស៊ីត ដែល​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​សម្រាប់​មូស​ក្នុង​ការចាប់យក​ទីតាំង​។ ម្យ៉ាងទៀត វា​ក៏​អាច​ដឹក​ពី​កម្តៅ​ដែល​បំ​ភាយ​ចេញពី​ខ្លួន​មនុស្ស​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com