អត្ថបទពាណិជ្ជកម្ម
កំពូល​តារាចម្រៀង​ដ៏​ល្បី​៥​រូប ធ្វើ​ឲ្យ​កក្រើក​ការប្រគំ​តន្ត្រី Tiger Street Football Festival 2019 នៅ​មណ្ឌល​ខេត្តកំពង់ចាម​
17, Feb 2019 , 2:47 pm        
រូបភាព
​ខេត្តកំពង់ចាម ៖ បន្ទាប់ពី​ទស្សនាការ​ប្រកួត​ជម្រុះ​ថ្ងៃ​ដំបូង​នៃ​ព្រឹ​ត្តឹ​ការណ៍​ការប្រកួត​ពានរ​ង្វាន់ Tiger Street Football Festival 2019 ដ៏​ជក់ចិត្ត និង​ស្វិតស្វាញ ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ដែល​មកពី​ស្រុក​ផ្សេងៗ​នៅក្នុង​ខេត្តកំពង់ចាម អាច​ជួប​ជាមួយ​តារាចំរៀង​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​៥​រូប​បានធ្វើ​ឲ្យ​កក្រើក​ឆាក​ប្រគំ​តន្ត្រី​ពេល​រាត្រី​។ 

​កាលពី​យប់មិញ​នេះ​តារាចំរៀង​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​៥​រូប​ដូចជា កញ្ញា ពេជ្រ សោភា លោក​ឆន សុ​វណ្ណា​រាជ លោក​នី​កូ លោក ថែ​ល ថៃ កញ្ញា រ៉េត ស៊ូ​ហ្សា​ណា និង​ឌី​ជេ Maily បានធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី Tiger Street Football Festival 2019 នៅ​បរិវេណ​កោះ​ពេជ្រ​ជាប់មាត់ ទន្លេ​ខេត្តកំពង់ចាម ហើយ​តារាចំរៀង​ទាំងអស់​បាន​លើក យក​សុទ្ធសឹង​ជា​បទ​ញ៉ាក់​កន្ត្រាក់​អារម្មណ៍​ជាហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅ​ខេត្តកំពង់ចាម​រាំ​កម្សាន្ត​ទៅតាម​ចង្វាក់ភ្លេង​យ៉ាង សប្បាយរីករាយ​គ្រប់គ្នា​ពេញមុខ​ឆាក​តន្ត្រី ។ លើសពីនេះទៅទៀត​អ្នកគាំទ្រ​ទាំងអស់​ក៏​ទទួលបាន​តម្លៃ​ពិសេស​សម្រាប់ ការលក់​ជូន​ក្នុងឱកាស​ប្រ​មូ​សិន​ដើម្បី​ទទួលទាន​រសជាតិ​ស្រា​បៀរ​ថៃ​ហ្គ័​រនា​រាត្រី​នោះ​ផងដែរ​។​



​សម្រាប់​ការប្រកួត​នា​ថ្ងៃទី​២​នៃ​មណ្ឌល​កំពង់ចាម​ខាង​មុននេះ​ជើង​ខ្លាំង​៣២​ក្រុម​បន្ត​ការប្រកួត​ទៀត ដើម្បី​ដណ្តើមយក ជើងឯក និង​ជើង​ខ្លាំង​៧​ក្រុម​ប្រចាំ​មណ្ឌល​ខេត្តកំពង់ចាម​ដើម្បី​ទៅ​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃទី​១៦ និង​ទី​១៧ ខែ មីនា ២០១៩ ខាងមុខនេះ និង​មានឱកាស​ជួប​ផ្ទាល់​ជាមួយ កំពូល​តារាបាល់ទាត់​ពិភពលោក គឺ​កីឡាករ បាល់ទាត់ Ronaldinho​។​



​ហើយ​នៅ​ជុំវិញ​បរិវេណ​កន្លែង​រៀបចំ​កម្មវិធី Tiger Street Football Festival 2019 ក៏មាន​កន្លែង​លេង​ហ្គេម​កម្សាន្ត​ដ៏​រីករាយ ដើម្បី​ទទួលបាន​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ និង​មានការ​ដាក់តាំង​លក់​សម្ភារៈ​កីឡា ព្រមទាំង​ទទួលបាន ការភ្ជាប់​អ៊ី​ន​ធើ​ណែ​ត ដោយ​ឥតគិតថ្លៃ (Free Wifi) នៅ​បញ្ជរ Digital Booth ផងដែរ​។

​ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២​នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស​នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ ច្រើនជាង​៤០​មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។​


សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕










(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com