អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស្ត្រី​ដែល​លោក​ត្រាំ​ចង់​តែងតាំង​ជា​ទូត UN បាន​ដក​បេក្ខភាព​របស់ខ្លួន​
17, Feb 2019 , 3:37 pm        
រូបភាព
​លោកស្រី Heather Nauert អ្នកនាំពាក្យការបរទេសអាមេរិក មិនចាប់អារម្មណ៍តំណែងទូតនៅ UN ឡើយ។ រូបថត AFP
​លោកស្រី Heather Nauert អ្នកនាំពាក្យការបរទេសអាមេរិក មិនចាប់អារម្មណ៍តំណែងទូតនៅ UN ឡើយ។ រូបថត AFP
ដោយ: ថ្មីៗ
​លោកស្រី Heather Nauert ដែល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចង់​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​អង្គការសហប្រជាជាតិ (UN) បានប្រកាស​ដក​បេក្ខភាព​របស់ខ្លួន​ចំពោះ​តំណែង​នេះ​។​



​កាលពី​ខែធ្នូ​កន្លងមក លោក​ត្រាំ បានលើកឡើង​ពី​បេក្ខភាព​របស់ លោកស្រី Heather Nauert ដែល​ត្រូវ​កាន់តំណែង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​អង្គការសហប្រជាជាតិ ជំនួស​លោកស្រី Nikki Haley​។ ប៉ុន្តែ​ក្រោយមក លោក Nauert បានសម្រេច​ចិត្ត​ដកខ្លួន​ចេញ ក្រោម​ហេតុផល​គ្រួសារ​។​

​បច្ចុប្បន្ន លោក Janathan Cohen កាន់តំណែង​ជា​ឯកអគ្គរដ្ឋទូត​ស្តីទី បើ​គិត​ចាប់តាំងពី​ការចាកចេញ​របស់លោក Haley តាំងពីដើម​ខែមករា ឆ្នាំ​២០១៩ នេះ​មក​។​

 តាមពិតទៅ លោកស្រី Heather Nauert វ័យ ៤៨​ឆ្នាំ ហាក់​មិនសូវ​សាក​សម​នឹង​តួនាទី​ជា​បេសកជន​ការទូត​ប្រចាំ​អង្គការ​អន្តររដ្ឋាភិបាល​នេះឡើយ ដ្បិត​លោកស្រី មានបទពិសោធន៍​តិចតួច​ខាង​ផ្នែក​នយោបាយ និង​ការទូត​។ ហើយ​មុននឹង​ក្លាយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​កាល​ពី​ខែមេសា ឆ្នាំ​២០១៧ លោកស្រី  Nauert ជា​អតីត​អ្នកសារព័ត៌មាន​បម្រើកា​រ​នៅ​ទូរទស្សន៍ Fox News៕


© រក្សាសិទ្ធិដោយ thmeythmey.com