ខេត្តរតនគិរី មាន​អភិបាលខេត្ត​ចំនួន​៨​រូប បើ​គិត​ចាប់ពី​ឆ្នាំ​១៩៧៩ មក​
ជាតិ
២៥ខេត្ត/រាជធានី
​​​ន​យោ​បាយ​ជាតិ​
ខេត្តរតនគិរី មាន​អភិបាលខេត្ត​ចំនួន​៨​រូប បើ​គិត​ចាប់ពី​ឆ្នាំ​១៩៧៩ មក​
17, Feb 2019 , 4:42 pm        
រូបភាព
រូបភាពបានពីទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តរតនគិរី
រូបភាពបានពីទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តរតនគិរី
រយៈពេល​៤០​ឆ្នាំ ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​២០១៩ ខេត្តរតនគិរី ដែល​ស្ថិតនៅ​ភាគ​ឦសាន​មាន​អភិបាលខេត្ត​ចំនួន​៨​រូប​។ លោក ថន សាវុន ជា​អភិបាលខេត្ត​នៅ​ភាគ​ឦសាន​មួយ​នេះ​ចាប់ពី​ឆ្នាំ​២០១៤ មក​។​


 
​ក្នុងចំណោម​ឥស្សរជន​ដែល​ធ្លាប់​ដឹកនាំ​ខេត្តរតនគិរី លោក ខាំ ខឿន បាន​កាន់តំណែង​ពីរលើក​គឺ​នៅ​ឆ្នាំ​១៩៨៨-១៩៩២ និង​ឆ្នាំ​១៩៩៨-២០០៥​។ អតីត​អភិបាលខេត្ត​ផ្សេងទៀត​រួមមាន លោក ប៊ូ ជូ​ង ពី​ឆ្នាំ​១៩៧៩ ដល់​១៩៨៨ លោកស្រី ឡាក់ អូន ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​១៩៩៣ លោក ខាំ ឡែ​ន ពី​ឆ្នាំ​១៩៩៣​ដល់​១៩៩៥ លោក កែប ជុតិមា​ពី​ឆ្នាំ​១៩៩៥ ដល់ ១៩៩៨ លោក មួង ប៉យ ពី​ឆ្នាំ​២០០៥ ដល់​២០០៩ និង លោក ប៉ាវ ហមផាន ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៤​។​

​ក្រៅពី​អតីត​អភិបាលខេត្ត​ដែល​កាន់តំណែង​ក្រោយ​របប​ខ្មែរក្រហម ហ្វេ​ស​ប៊ុ​ក​រដ្ឋបាលខេត្ត មិនបាន​បង្ហាញ​អតីត​អភិបាល​ដែល​កាន់តំណែង​ជា​បន្តបន្ទាប់ បើ​គិត​ចាប់ពី​ការបង្កើត​ខេត្ត​ផ្លូវការ​នោះឡើយ​។​



សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ​ខេត្តរតនគិរី នៅ​ថ្ងៃអាទិត្យ​នេះ បានរៀបចំ​ពិធី​រំលឹក​ខួប​៦០​ឆ្នាំ​នៃ​ការបង្កើត​ខេត្ត ដែល​បាន​ផ្តាច់​ចេញពី​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​១៩៥៩ ។ ពិធី​រំលឹក​ខួប​៦០​ឆ្នាំ​នៃ​ការបង្កើត​ខេត្ត​នេះ  ប្រារព្ធ​ធ្វើឡើង​នៅ​រង្វង់​មូល​ទីប្រជុំជន​ក្រុង​បាន​លុង ៕



© រក្សាសិទ្ធិដោយ thmeythmey.com