កីឡាជាតិ
ជាតិ
ចាន់ វឌ្ឍនាកា រកបាន​គ្រាប់​បាល់​ដំបូង​ឲ្យ PKNS ក្នុង​ជ័យជម្នះ ៤-០ លើ Selangor
17, Feb 2019 , 10:03 pm        
រូបភាព
វឌ្ឍនាកា អបអរគ្រាប់បាល់បញ្ចូលទីជាមួយមិត្តរួមក្រុម។ រូបថតកាត់ចេញពី Twitter PKNS
វឌ្ឍនាកា អបអរគ្រាប់បាល់បញ្ចូលទីជាមួយមិត្តរួមក្រុម។ រូបថតកាត់ចេញពី Twitter PKNS
ដោយ: ថ្មីៗ
ខ្សែប្រយុទ្ធ​កម្ពុជា ចាន់ វឌ្ឍនាកា រកបាន​គ្រាប់​បញ្ចូល​ទី​ដំបូង​សម្រាប់​ក្លិប PKNS នា​ជ័យជម្នះ ៤-០ នៅ​ទឹកដី Selangor សម្រាប់​ការប្រកួត​សប្តាហ៍​ទី​៣ នៃ​ក្របខណ្ឌ Malaysia Super League​។​



​វឌ្ឍនាកា បាន​បង្កើត​ឱកាស​សម្រាប់ Nicholas Swirad ក្នុងការ​តែ​តបាល់​បញ្ចូល​ទី​គ្រាប់​ទីមួយ​នៅ​នាទី​២៧ តាមរយៈ​ការ​ទាត់​បញ្ជូន​ចេញពី​ជ្រុង​។ ឈានដល់​នាទី​៥០ Kpah Sherman បន្ថែម​គ្រាប់​ទី​ពីរ​សម្រាប់ PKNS​។​

​ក្រុម​ភ្ញៀវ បង្កើន​គ្រាប់​បាល់​បញ្ចូល​ទីមួយ​គ្រាប់ ហើយ​ជា​គ្រាប់​បាល់​ដំបូង​របស់​ខ្សែប្រយុទ្ធ​ឆ្នើម​កម្ពុជា ចាន់ វឌ្ឍនាកា នាទី​៧៩ មុនពេល Romel Morales សម្រេចបាន​១​គ្រាប់​ទៀត​នៅ​ចុង​ម៉ោង ដែល​នាំ​ឲ្យ PKNS បាន​៣​ពិន្ទុ​ជាមួយនឹង​លទ្ធផល ៤-០៕

Tag:
 ចាន់ វឌ្ឍនាកា
© រក្សាសិទ្ធិដោយ thmeythmey.com