ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កើតមាន​អាកា​រៈទាំង​នេះ គួរតែ​ប្រយ័ត្ន​ពី​ក្រលៀន​អ្នក​
18, Feb 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​សញ្ញា​ដែល​ក្រលៀន​ប្រាប់​អ្នក​ថា​វា​ឈឺ​ហើយ​។​


 
​តើ​មាន​អ្វី​ខ្លះទៅ​?  
 
1.​ ​នៅពេលដែល​ក្រលៀន​អ្នកមាន​បញ្ហា វា​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​ឈឺ​ចុកចាប់​ផ្នែក​ខាងក្រោម​ចុះទៅ​។ អ្នកនឹង​គ្មាន​អារម្មណ៍​ក្នុងការ​ធ្វើ​អ្វី​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​ធុញ ដោយ​ឈឺ​មួយផ្នែក​ចុះក្រោម ចាប់ពី​ចង្កេះ​ចុះទៅ​។​
 
2.​ ​អ្នកនឹង​នោម​ខុសពី​ធម្មតា ដោយ​អាច​នឹង​តែងតែ​ឈឺ​បត់ជើងតូច​ទោះបីជា​ញ៉ាំ​ទឹក​តិច​ក៏ដោយ​។ ជួនកាល​ពេល​នោម​អាច​ឈឺ​ក៏​ថា​បានដែរ​។ ម្យ៉ាងទៀត បរិមាណ​នៃ​នោម​របស់​អ្នកនឹង​ខុសប្លែក​ពី​មនុស្ស​ធម្មតា​។​
 
3.​ ​អ្នក​អាច​នឹង​ប្រឈមមុខ​នឹង​អាកា​រៈ​ហើម​នៅពេលដែល​ក្រលៀន​អ្នក​កើតមាន​បញ្ហា ជាពិសេស ហើមជើង​តែម្តង​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន ដោយ​គួរតែ​ទៅពិនិត្យ​ជាបន្ទាន់​ក្រោយពេល​ដែលមាន​អាកា​រៈទាំង​នេះ​កើតឡើង ទើប​អាច​ការពារ​សុខភាព​អ្នក​បានល្អ ហើយ​ព្យាបាល​បាន​ទាន់ពេលវេលា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com