ជាតិ
សេដ្ឋកិច្ច
វៀតណាម​គ្រោង​បោះទុន​ជាង​៦០​ម៉ឺន​ដុល្លារ វិនិយោគ​លើ​រោងចក្រ​កែច្នៃ​ខ្សែភ្លើង​នៅ​កម្ពុជា​
18, Feb 2019 , 8:59 pm        
រូបភាព
​ក្រុមហ៊ុន​វៀតណាម CAPYUREAL IMPORT & EXPORT CO.,LTD. គ្រោង​នឹង​បង្កើត​រោងចក្រ​កែច្នៃ​ខ្សែភ្លើង​គ្រប់​ប្រភេទ​សម្រាប់​នាំចេញ ដែលមាន​ទំហំ​ទឹកប្រាក់ ៦៧៨.០០០​ដុល្លារ​អាមេរិក និង​ទុន​ចុះបញ្ជី ៥០០.០០០​ដុល្លារ​អាមេរិក ក្នុង​ខេត្ត​ព្រះសីហនុ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ AKP​។

 
​គម្រោង​វិនិយោគ​នេះ​ស្ថិតនៅ​ភូមិ​តាអោ​ង​ធំ ឃុំ​សាមគ្គី ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លើ​ផ្ទៃដី​ចំនួន ៣​ហិកតា​។ លោក យន្ត មីន ជំរុញ​ឲ្យ​អ្នកវិនិយោគ​ដែល​ចង់​មករក​ស៊ី​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​សិក្សា​ពី​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​ជាមុនសិន ដើម្បី​កុំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​។ 
 
​គួរ​រំ​ម្លឹ​កថា នាពេល​កន្លងមក​ក៏មាន​ក្រុមហ៊ុន​វៀតណាម​ចង់​មក​វិនិយោគ​រោងចក្រ​ផលិត​ដែក​នៅ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​ផងដែរ​៕
 

Tag:
 យន្ត មីន​
  វៀតណាម​
 ​សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com