ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន ប្រាប់​ឲ្យ​ក្រសួង​កិច្ចការនារី និង​ក្រសួងយុត្តិធម៌ ព​ន្លឿ​ន​ការបន្ធូរបន្ថយ និង​កាត់ទោស​ស្ត្រី​ជាប់ពន្ធនាគារ​
18, Feb 2019 , 2:41 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​កិច្ចការនារី និង​ក្រសួងយុត្តិធម៌ ត្រូវ​ពិនិត្យមើល​ទណ្ឌិត​ជា​ស្ត្រី​ដែល​កំពុង​ជាប់​ឃុំឃាំង គឺ​ត្រូវ​រៀបចំ​កាត់ទោស និង​ប​ន្ឋូ​រ​បន្ថយទោស​ឲ្យ​បាន​លឿន ដើម្បី​ជួយ​សម្រួល និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួកគេ​។ នេះ​ជាការ​រំ​ឮ​ក​របស់​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៩ របស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​»​។​

 
​មូល​ហេតុដែល​សម្ដេច ហ៊ុន សែន ជំរុញ​ឲ្យ​ស្ថាប័ន​ទាំងពីរ​នេះ ដោះស្រាយ​បញ្ហា​ស្ត្រី​ជាប់ពន្ធនាគារ​នោះ ដោយសារ​សម្ដេច យល់ឃើញថា អ្នកទោស​ស្ត្រី​មួយចំនួន កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន ដូចជា ស្ត្រី​ខ្លះ​មានកូន​ក្នុងបន្ទុក​ដែល​ត្រូវ​ចិញ្ចឹម​មើលថែ ហើយ​ត្រូវបាន​ប្តី​បោះបង់ចោល​ជាដើម​។ ដោយសារតែ​បញ្ហា​នេះហើយ ទើប​សម្ដេច ហ៊ុន សែន ស្នើ​ឲ្យ​ក្រសួង​កិច្ចការនារី និង​ក្រសួងយុត្តិធម៌ ពិនិត្យ​សម្រួល​ព្យួរទោស​ស្ត្រី​ទាំងនោះ ឲ្យ​មាន​សេរីភាព​ឡើងវិញ ប្រកបដោយ​ការយោគយល់ និង​អធ្យាស្រ័យ​ផង។ 
 
​បើតាម​ប្រមុខ​រដ្ឋាភិបាល ក្រសួង​ទាំងពីរ​ត្រូវ​ដោះស្រាយ​លើកលែង​សម្រួល​ទោស​ដល់​ពួកគេ ដោយ​មិន​រង់ចាំតែ​ថ្ងៃបុណ្យ​ទាន​ឡើយ ។​ជាពិសេស​មុនពេល​ចូលឆ្នាំ​ខ្មែរ​ខាង​នេះ គឺ​ត្រូវ​រៀបចំ​កាត់ទោស​ផ្តល់​សេរីភាព​ឲ្យ​ពួកគេ​បាន​ទៅផ្ទះ​វិញ ។​
 
​បន្ថែម​ពីនេះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បញ្ជាក់​សារជាថ្មី​នូវ​ខ្លឹម​សារសំខាន់​ចំនួន ១១ ចំណុច ដើម្បី​លើ​កម្ពស់​ការចូលរួមរ​បស់​ស្ត្រី  និង​ផលប្រយោជន៍​កាន់តែច្រើន​ថែមទៀត​នៅក្នុង​សង្គម​។​
 
​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំនេះ គឺ​រៀបចំឡើង​ដើម្បី​តាមដាន និង​ត្រួតពិនិត្យ​រាល់​សកម្មភាព​ការងារ និង​ការអនុវត្ត​រាល់​ខ្លឹមសារ​ទាំងឡាយ​លើ​ការងារ​របស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​» ក្នុងការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​សិទ្ធិសេរីភាព ឋានៈ តួនាទី ។ ជាពិសេស​ការដោះស្រាយ​រាល់​ការងារ​ជា​អាទិភាព​របស់​ស្ត្រី​ជាដើម​៕

Tag:
 ហ៊ុន សែន​
  អ្នកទោស​ស្ត្រី​
  យុត្តិធម៌​
  កិច្ចការនារី​
© រក្សាសិទ្ធិដោយ thmeythmey.com