កីឡាជាតិ
ជាតិ
កីឡាករខ្មែរកម្ពុជាក្រោម រៀម ស៊ឹង ក្លាយជាសមាជិកថ្មីរបស់ភ្នំពេញក្រោន រៀម ស៊ឹង ពេលបង្ហាញវត្តមាននៅកីឡដ្ឋាន RSN។ រូបថត ភ្នំពេញក្រោន
× ខ្សែការពារ រៀម ស៊ឹង ដែលជាកូនចៅខ្មែរកម្ពុជាក្រោម បានចូលរួមជាមួយក្លិបភ្នំពេញក្រោនសម្រាប់រដូវកាលថ្មី។ នេះបើតាមការប្រកាសរបស់ក្លិបភ្នំពេញក្រោន នៅក្នុងគេហទំព័រផ្លូវការរបស់ខ្លួននាថ្ងៃទី១៨ ខែកុម្ភៈ។
រៀម ស៊ឹង អាយុ២៦ឆ្នាំ ក៏មិនមែនជាកីឡាករថ្មីនោះដែរនៅក្របខណ្ឌខេមបូឌានលីគ ដោយរូបគេធ្លាប់បង្ហាញវត្តមានរួចម្តងហើយជាមួយក្លិបគិរីវង់សុខសែនជ័យ កាលពីរដូវកាល ២០១៥-១៦ ។
កីឡាកររូបនេះ ផ្តើមអាជីពបាល់ទាត់ដំបូងនៅឆ្នាំ២០១៣ ជាមួយក្រុមវៀតណាម Vinh Long FC ហើយបន្តជាមួយក្រុម Ca Mau FC នៅឆ្នាំ២០១៥ មុននឹងក្លាយជាសមាជិករបស់ក្រុមគិរីវង់សុខសែនជ័យនៅឆ្នាំ២០១៥-២០១៦ ។
នៅក្នុងឆ្នាំ២០១៦ដដែល រៀម ស៊ឹង ក៏បានចូលលេងជាមួយក្រុម Dong Thap FC ហើយបានបន្តលេងជាមួយក្រុម Hai Phong FC នៅឆ្នាំ២០១៧ ។ មុនបង្ហាញវត្តមាននៅកីឡដ្ឋាន RSN រៀម ស៊ឹង បានចំណាយពេលមួយរដូវកាលនៅក្លិប Ho Chi Minh City FC៕
Tag:
ភ្នំពេញក្រោន
រៀម ស៊ឹង
© រក្សាសិទ្ធិដោយ thmeythmey.com