ជាតិ
សម្ដេច ហ៊ុន សែន គ្រោង​បង្កើត​ក្រុម​មេធាវី​ការពារ​ក្តី សម្រាប់​ជួយ​ស្ត្រី​ក្រីក្រ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សម្ដេច​
18, Feb 2019 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល គ្រោង​បង្កើត​ក្រុម​មេធាវី​ការពារ​ក្តី​មួយ សម្រាប់​ជួយ​ស្ត្រី​ទន់ខ្សោយ និង​ងាយ​រងគ្រោះ ឲ្យ​ទទួលបាន​សេវា​ផ្នែក​ច្បាប់ ដោយមាន​ប្រសិទ្ធភាព​ខ្ពស់​។ គម្រោង​នេះ កំពុង​ស្ថិតនៅ​ក្នុងការ​ពិចារណា​របស់​ប្រមុខ​រដ្ឋាភិបាល​។​

 
​ថ្លែង​ក្នុង​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៩ របស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​» នៅ​ថ្ងៃទី​១៨ កុម្ភៈ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ក្រុម​មេធាវី​ការពារ​ក្តី ដែល​បង្កើតឡើង​សម្រាប់​ជួយ​ដល់​ជនរងគ្រោះ​ជា​ស្ត្រី​ក្រីក្រ​នោះ គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់​សម្ដេច​តែម្ដង​។​
 
​ជាមួយគ្នានេះ​សម្ដេច ហ៊ុន សែន ក៏​ជំរុញ​ក្រសួង​កិច្ចការនារី និង​ក្រសួងយុត្តិធម៌ រៀបចំ​កាត់ទោស និង​ពិនិត្យ​សម្រួល​ព្យួរទោស​ស្ត្រី​ជាប់ពន្ធនាគារ ឲ្យ​មាន​សេរីភាព​ឡើងវិញ ប្រកបដោយ​ការយោគយល់ និង​អធ្យាស្រ័យ​ដល់​ស្ត្រី​ទាំងនោះ​ផងដែរ​។​
 
​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំនេះ គឺ​រៀបចំឡើង​ដើម្បី​តាមដាន និង​ត្រួតពិនិត្យ​រាល់​សកម្មភាព​ការងារ និង​ការអនុវត្ត​រាល់​ខ្លឹមសារ​ទាំងឡាយ​លើ​ការងារ​របស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​» ក្នុងការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​សិទ្ធិសេរីភាព ឋានៈ តួនាទី ។ ជាពិសេស​ការដោះស្រាយ​រាល់​ការងារ​ជា​អាទិភាព​របស់​ស្ត្រី​ជាដើម​៕

Tag:
 ​ស្ត្រី​ក្រីក្រ​
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com