សម្ដេច ហ៊ុន សែន ប្រាប់​ឲ្យ​សម្ដេច ទៀ បាញ់ និង​លោក ប៉ុល សារឿន រើស​ទាហាន​ស្ត្រី​ឲ្យ​ច្រើន ដើម្បី​បញ្ជូនទៅ​ស៊ូដង់​ខាងត្បូង​
ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់​ឲ្យ​សម្ដេច ទៀ បាញ់ និង​លោក ប៉ុល សារឿន រើស​ទាហាន​ស្ត្រី​ឲ្យ​ច្រើន ដើម្បី​បញ្ជូនទៅ​ស៊ូដង់​ខាងត្បូង​
18, Feb 2019 , 4:13 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ សម្ដេច ទៀ បាញ់ និង​លោក ប៉ុល រឿន ជ្រើសរើស​ទាហាន និង​អ្នកជំនាញ​ជា​ស្ត្រី ឲ្យ​បាន​ច្រើន ដើម្បី​បញ្ជូន​ពួកគេ​ទៅ​ប្រទេស​ស៊ូដង់​ខាងត្បូង ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​។​

 
​សម្រាប់​ស្ត្រី​ដែល​ជ្រើសរើស​នោះ ត្រូវមាន​ជំនាញ និង​ផ្នែក​គ្រូពេទ្យ ដើម្បី​យកទៅ​ធ្វើការ​នៅ​មន្ទីរពេទ្យ ដែល​កម្ពុជា កំពុង​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​តំបន់​អាហ្វ្រិក​មួយ​នេះ​។ ក្រៅពី​និយាយ​ចំណុច​នេះ សម្ដេច ហ៊ុន សែន ក៏បាន​បញ្ជាក់ថា មន្ត្រី​ដែល​បានតែងតាំង​ថ្មីៗ​ក្នុង​អាណត្តិ​នេះ គឺ​ត្រូវតែ​ផ្តល់​ការងារ​ឲ្យ​ពួកគេ​ធ្វើ ដោយ​មិនមែន​តែងតាំង​ហើយ​ទុក​ឲ្យ​នៅ​ទំនេរ​នោះទេ ជាពិសេស​ស្ត្រី​តែម្ដង​។​
 
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៩ របស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​»​។​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំនេះ គឺ​រៀបចំឡើង​ដើម្បី​តាមដាន និង​ត្រួតពិនិត្យ​រាល់​សកម្មភាព​ការងារ និង​ការអនុវត្ត​រាល់​ខ្លឹមសារ​ទាំងឡាយ​លើ​ការងារ​របស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​» ក្នុងការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​សិទ្ធិសេរីភាព ឋានៈ តួនាទី ។ ជាពិសេស​ការដោះស្រាយ​រាល់​ការងារ​ជា​អាទិភាព​របស់​ស្ត្រី​ជាដើម​៕
 

Tag:
 ​ហ៊ុន សែន​
  ទៀ បាញ់​
  ប៉ុល សារឿន​
  ស្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com