រថយន្ត
អន្តរជាតិ
មន្ត្រីប៉ាពូអាស៊ីនូវែលហ្គីណេជាច្រើនមិនទាន់ប្រគល់រថយន្តឲ្យរដ្ឋវិញ ក្រោយកិច្ចប្រជុំ APEC រូបថត AFP
× ប៉ូលិសក្នុងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ បន្តស្វែងរករថយន្តជិត៣០០គ្រឿង ដែលមន្ត្រីរដ្ឋបានខ្ចីជិះនាអំឡុងនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីប៉ាស៊ីហ្វិក (APEC) កាលពីខែវិច្ឆិកាកន្លងមក។ នេះបើយោងតាមការផ្សាយរបស់ BBC។
មេបញ្ជាការប៉ូលិសប៉ាពូអាស៊ី នូវែលហ្គីណេ បានអះអាងថា រថយន្តសរុបចំនួន២៨៤គ្រឿងកំពុងបាត់ខ្លួន ហើយកាលពីពេលថ្មីៗកន្លងមកនេះ រថយន្តស៊េរីទំនើប Maserati ៤០គ្រឿងទើបត្រូវបានប្រទះឃើញនៅទីកន្លែងដាក់រថយន្តមួយនៅកំពង់ផែនារដ្ឋធានី Port Mosby។
បើតាមទីភ្នាក់ងារព័ត៌មាន AFP រថយន្ត Maserati ទាំង៤០គ្រឿងនោះ ត្រូវបាននាំចូលពីអ៊ីតាលីដើម្បីយកមកដឹកប្រតិភូមកចូលរួមកិច្ចប្រជុំកន្លងមក ដោយក្នុងមួយគ្រឿង មានតម្លៃយ៉ាងតិច ១៣៥០០០ដុល្លារអាមេរិក។
បច្ចុប្បន្ន សមត្ថកិច្ចនៅបន្តស្វែងរកប្រមាណ២៧៥គ្រឿងបន្ថែមទៀត ដោយភាគច្រើនជាប្រភេទរថយន្តទំនើបនៃក្រុមហ៊ុន Landcruisers, Fords, Mazdas និង Pajeros ជាដើម។ ប្រធានអង្គភាពគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋលោក Dennis Corcoran បានបញ្ជាក់ថា រថយន្តទាំងនោះត្រូវបានរដ្ឋចេញលិខិតអនុញ្ញាតឲ្យប្រើប្រាស់ដោយបុគ្គលក្នុងអំឡុងកិច្ចប្រជុំ APEC ប៉ុន្តែមកដល់ឥឡូវ អ្នកប្រើប្រាស់ទាំងនោះមិនបានគេនាំយករថយន្តត្រឡប់មកវិញទេ។
ទាក់ទងនឹងរថយន្តមួយចំនួនដែលរកឃើញវិញ ប៉ូលិសបានអះអាងថា ភាគច្រើនមានសភាពទ្រុឌទ្រោម ខូចខាតខ្លាំង ហើយផ្នែកជាច្រើននៃរថយន្តត្រូវរុះរើចេញ៕
Tag:
ប៉ាពូអាស៊ី នូវែលហ្គីណេ
© រក្សាសិទ្ធិដោយ thmeythmey.com