តើ វណ្ណយុត្តិ​ផាត់​លើ​«​័​» សម្រាប់​ប្រើ​ក្នុង​ភាសា​ខ្មែរ​ដូចម្តេច​?
ពីនេះ ពីនោះ / មិនយល់...!
តើ វណ្ណយុត្តិ​ផាត់​លើ​«​័​» សម្រាប់​ប្រើ​ក្នុង​ភាសា​ខ្មែរ​ដូចម្តេច​?
19, Feb 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វេយ្យាករណ៍​ខ្មែរ បានបញ្ជាក់​ពី ការប្រើប្រាស់​សំយោគសញ្ញា ឬ​វណ្ណយុត្តិ​ផាត់​លើ «​័​» នេះ​ដូចខាងក្រោម​៖



​វណ្ណយុត្តិ​ផាត់​លើ​«​័​» នេះ គេ​ប្រើ​សម្រាប់​លម្អៀង​សព្ទរ​បស់ពាក្យ​ក្លាយ​មកពី​ភាសាបាលី និង​សំស្ក្រឹត ដូចជា​៖ វិន័យ​, និស្ស័យ​, សង្ស័យ​, អនាម័យ​,​ការិយាល័យ​, អគ្គិភ័យ​, ភ័យ​, ជ័យ​, អាល័យ​, ន័យ​, អាស្រ័យ​, អធ្យាស្រ័យ​, ព័ត៌មាន​, ព័ទ្ធ​,​ពិព័រណ៍​, ព័ណ៌នា​, ព័ស្តុ​, កុលសម្ព័ន្ធ ជាដើម​។ 
 
​ជាមួយគ្នា​ផងដែរ វណ្ណយុត្តិ​ផាត់​លើ «​័​» នេះ​ប្រើ​សម្រាប់​ពាក្យ​ខ្លះ​ដែលមាន​សំឡេង ស្ទើរ​ស្រៈ «​អ​» ឬ​«​អា​» ដើម្បី​ឲ្យ​មាន​សំឡេង​មួយ​ត្រូវចំ​នឹង​សំឡេង​ពិត​នៃ​ពាក្យ​។ ឧទាហរណ៍​៖ ញ័រ​, ជ័រ​, ទំព័រ​, ព័ណ៌​, ព័រ ។​ល​។​
 
​ម្យ៉ាងទៀត​គេ​ប្រើ វណ្ណយុត្តិ​ផាត់​លើ «​័​» ដើម្បី​សម្រួល​សំឡេង​ក្លាយ​ពី​ពាក្យ​បទេស​ខ្លះៗ ដូចជា​ពាក្យ ដុក​ទ័​រ​, ប៉ាស្ទ័រ​, អាំង​ហ្សេ​នី​ញ័រ​, កុំព្យូទ័រ​, ត្រាក់ទ័រ​, កុងតឺន័រ​, ម៉ា​ស្ទ័​រ​។​ល​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម