កំណាព្យ
ពីនេះ ពីនោះ
អ៊ីប៊ីអេ (EBA) គួរតែបែបណា? សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតជាមួយកម្មការិនីកាត់ដេរ និងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៣០ខែសីហា ឆ្នាំ២០១៧។ រូបថត AFP
×
ផ្តល់សិទ្ធិដោយ លោក ង៉ោ សុថាត
១. បើតាមគោលការណ៍ប្រជាធិបតេយ្យ តើគួរគប្បីសួររាស្ត្រដែរទេ
គាត់យល់យ៉ាងណារឿង EBA មិនគួរស្ដាប់តែអ្នកនយោបាយសោះ។
២. ទ្រឹស្ដីសេរីបានបង្រៀនថា សម្រេចកិច្ចការគួរណាពិគ្រោះ
គ្រប់អ្នកពាក់ព័ន្ធហើយពិសេសនោះ ក្រុមអ្នកដែលរស់រងប៉ះពីវា។
៣. រឿង EBA សម្រាប់ស្រុកខ្មែរ អឺរ៉ុបគួរតែផ្ដាច់ឬយ៉ាងណា
បើរឿងនយោបាយជាទងបញ្ហា ទប់ចិត្តរក្សាទើបថាប្រពៃ។
៤. សិទ្ធិនយោបាយជាចំណែកមួយ មិនគួរលើកស្ទួយផុតសិទ្ធិដទៃ
រាស្ត្រត្រូវការរស់ចម្រើនរាល់ថ្ងៃ ជួយកូនប្រុសស្រីចាកទុក្ខវេទនា៕
© រក្សាសិទ្ធិដោយ thmeythmey.com